- 2020-09-10 02:43:46
- បាល់ទាត់
ចាប់ពីឆ្នាំ ២០១៦មានតែ Privat ប៉ុណ្ណោះ ដែលអាចរកគ្រាប់បាល់លើស ៣០ គ្រាប់
- 2020-09-10 02:43:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាប់ពីឆ្នាំ ២០១៦មានតែ Privat ប៉ុណ្ណោះ ដែលអាចរកគ្រាប់បាល់លើស ៣០ គ្រាប់
ចន្លោះមិនឃើញ
គិតត្រឹមសប្ដាហ៍ទី១៤ ម៉ាត់ ណូរុន របស់បឹងកេតរកបាន ១៥ គ្រាប់ស្ថិតនៅលើក្នុងតារាងអ្នករកគ្រាប់បាល់បានច្រើនជាងគេនារដូវកាលនេះ។
ប៉ុន្តែបើសិនប្រិយមិត្តក្រឡេកទៅមើលចំនួនអ្នករកគ្រាប់បាល់តាំងពីឆ្នាំ២០១៦ មកមានតែ Privat របស់ស្វាយរៀងប៉ុណ្ណោះ ដែលអាចរកបានលើស ៣០ គ្រាប់ពោលគឺគេអាចរកបាន ៣៦ គ្រាប់ក្នុងមួយរដូវកាល១៩ កាលពីពេលថ្មីៗនេះ។ យ៉ាងណារដូវកាលនេះការនាំមុនរបស់ ណូរុន ក៏រំពឹងអាចឈ្នះស្បែកជើងមាសផងដែរ ព្រោះការប្រកួតត្រូវបានកែប្រែរូបមន្ត ពោលគឺកាត់យកតែ ៦ ក្រុមខ្លាំងៗ ឲ្យលេងប៉ះគ្នា ដើម្បីដណ្ដើមជើងឯក។ - ចំនួនអ្នករកគ្រាប់បាល់បានច្រើនជាងគេគិតចាប់ពីឆ្នាំ២០១៦ មក៖
២០១៩ Privat (កាម៉េរូន) ៣៦គ្រាប់ (ព្រះខ័នរាជស្វាយរៀង)
២០១៨ Bisan George (នីហ្សេរីយ៉ា) ២៨គ្រាប់ (ណាហ្គា)
២០១៧ Kipson (រ្វាន់ដា) ២០គ្រាប់ (ណាហ្គាវើល)
២០១៦ ចាន់ វឌ្ឍនាកា (កម្ពុជា) ២២គ្រាប់ (បឹងកេត)