• 2020-09-07 04:01:27
  • បាល់ទាត់

ដើម្បី​សង្គ្រោះ​ជីវិត​មិត្ត​​រួម​ក្រុម Timothy ថា​មិន​ខ្លាច​បាត់​បង់​ម្រាម​ដៃ​ឡើយ

  • 2020-09-07 04:01:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ដ៏​ក្ដៅ​គគុក​រវាង​ភ្នំពេញក្រោន និង​​ព្រះខ័នរាជ​ស្វាយ នៅ​ក្របខ័ណ្ឌ​លីគកំពូល​កម្ពុជា កាល​ពី​​ល្ងាច​ម្សិលមិញ ខ្សែ​ប្រយុទ្ធ​មាឌធំ Timothy បាន​ដណ្ដើម​បាល់​បុក ជួន ចាន់ចាវ ​(ត្រូវ​១​ជង្គង់​ឆ្វេង)​ដែល​ជា​គ្នា​ឯង​បណ្ដាល​ឱ្យ​បាត់​បង់​ស្មារតី​លើ​ទី​លាន។

ដើម្បី​សង្គ្រោះ​មិត្ត​រួម​ក្រុម​​ភ្លាមៗ​​នោះ Timothy បាន​យក​ម្រាប់​ដៃ​បី​របស់​ដាក់​ចូល​មាត់ ចាន់ចាវ ដើម្បី​កុំ​ឱ្យ​រូប​គេ​ខាំ​អណ្ដាត។ ទង្វើ​គួរ​ឱ្យ​គោរព​​នេះ ខ្សែ​ប្រយុទ្ធ​នីហ្សេរីយ៉ា បាន​ប្រាប់ Sabay ថា គេ​មិន​ខ្លាច​បាត់​បង់​ម្រាម​ដៃ​ឡើយ អ្វី​ដែល​សំខាន់​គឺ​ជា​សង្គ្រោះ​បឋម​មិត្ត​រួម​ក្រុម​សិន។

Timothy បញ្ជាក់​ថា ៖«ខ្ញុំ​អត់​ខ្លាច​​ដាច់​ម្រាម​ដៃ​ទេ អ្វី​ដែល​ខ្ញុំ​បារម្ភ គឺ​ជួយ​គាត់​​ជា​មុន​សិន។ ខ្ញុំ​នឹង​ធ្វើ​រឿង​នេះ​សម្រាប់​អ្នក​រាល់​គ្នា។ ខ្ញុំ​ឈឺ​ណាស់ ប៉ុន្តែ​យើង​បាន​ជួយ​គាត់»។

អតីត​កីឡាករ​អង្គរថាយហ្គឺ បាន​បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​ហេតុ​ការណ៍​នេះ ហើយ​ក៏​សូម​ជូន​ពេ​ឱ្យ​ ជួន ចាន់ចាវ ឆាប់​ជា​ផង​ផង​ដែរ។ បើ​តាម​សម្ដី​របស់ Timothy អម្បាញ់មិញ​នេះ ជួន ចាន់ចាវ មាន​អាការៈ​ធូស្បើយ​វិញ​ហើយ។

ក្នុង​ជំនួប​​ដណ្ដើមពានរង្វាន់​លីគកំពូល​កម្ពុជា​សប្ដាហ៍​ទី​១៤​ ជុំទី២ថ្ងៃ​ទី០​៦ ខែ​កញ្ញា ឆ្នាំ​២០២០ ភ្នំពេញ​ក្រោន​យក​ឈ្នះ​ព្រះខ័នរាជ​ស្វាយរៀង​ក្នុង​លទ្ធផល ២-១៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទថ្មី