- 2020-09-04 08:03:50
- ព័ត៌មាន
Sanchez សារភាពថាចង់ចេញពី Man Utd តាំងពីថ្ងៃហាត់ដំបូង
- 2020-09-04 08:03:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Sanchez សារភាពថាចង់ចេញពី Man Utd តាំងពីថ្ងៃហាត់ដំបូង
ចន្លោះមិនឃើញ
ខ្សែស្លាបឈីលីកីឡាករ Alexis Sanchez បាននិយាយប្រាប់អ្នកកាសែតកាលពីពេលថ្មីៗនេះថា ខ្លួនមានបំណងចង់ចេញពីក្លឹប Manchester United បន្ទាប់ពីហាត់បានមួយថ្ងៃដំបូង។
កីឡាកររូបនេះបានលើកឡើងថា៖ " ក្រោយពីខ្ញុំហាត់ចប់លើកទី១ ខ្ញុំចាប់ផ្ដើមដឹងពីខ្លួនឯងបានច្រើន។ ខ្ញុំមកផ្ទះវិញ ហើយក៏សួរគ្រួសារខ្ញុំ សួរអ្នកចាត់ការ អំពីវិធីដែលអាចផ្ដាច់កុងត្រា ហើយត្រលប់មក Arsenal វិញ " ។
Sanchez បានបន្តថា៖ " ខ្ញុំនៅតែមានអារម្មណ៍ដូចគ្នា ទោះនៅបានច្រើនខែក៏ដោយ។ ក្រុមយើងមិនទាន់សាមគ្គីភាពប៉ុន្មានទេ។ គ្រប់គ្នាតាំងពីអ្នកកាសែត និងអតីតកីឡាករចេះតែនិយាយ ទាំងមិនដឹងមានរឿងកើតឡើងឲ្យប្រាកដ។ ខ្ញុំត្រូវបានគេបន្ទោសរហូត ទោះលេងបានតិចក្ដី។ ទាំងអស់នេះហើយសុទ្ធតែធ្វើឲ្យខ្ញុំឈឺចាប់ " ។
កីឡាករក្រុមជម្រើសជាតិឈីលីនៅពេលនេះកំពុងតែលេងនៅក្លឹបអ៊ីតាលី Inter Milan។ គេបានមកដល់ Manchester United នៅឆ្នាំ២០១៨ ក្រោយរួមរស់នៅ Arsenal រយៈពេល ៤ឆ្នាំ៕