• 2020-09-04 02:54:43
  • បាល់ទាត់

បង្ហាញ​សមត្ថភាព៧ប្រកួត ជ័យ ចិត្រា មាន​កម្លាំង​ចិត្ត​ខ្លាំង​ជាង​មុន

  • 2020-09-04 02:54:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ការពារ និង​បម្រើ​ប្រយុទ្ធ ជ័យ ចិត្រា មាន​កម្លាំង​ចិត្ត​ខ្លាំង​ជាង​មុន ក្រោយ​រូប​គេ​មាន​ឱកាស​​បង្ហាញ​សមត្ថភាព​បាន​៧​ប្រកួត ឱ្យ​ក្លឹប​បាល់ទាត់​នគរបាល​ជាតិ ក្នុង​ការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​សម្ដេច ហ៊ុន សែន និង​លីគ​កំពូល​កម្ពុជា​រដូវ​កាល​ឆ្នាំ​២០២០​នេះ។

ជ័យ ចិត្រា ពេលប៉ះគិរីវង់សុខសែនជ័យក្នុង​លីគ​កំពូល​កម្ពុជាឆ្នាំ​២០២០

អតីត​សិស្ស​អាហារូបករណ៍ Futsal នៅ​ប្រទេស​ថៃ បញ្ជាក់​ថា ៖«និយាយ​ទៅ​អារម្មណ៍​ពេល​នេះ ក៏​វា​ផ្លាស់ប្ដូរ​ដែរ មាន​អារម្មណ៍​ថា​ប្រសើរ​ហើយ​ល្អ ហើយ​មាន​កម្លាំង​ចិត្ត​ខ្លាំង​ជាង​មុន។ កន្លង​មក​គ្រូ​ដឹកនាំ​មុន យើង​ធ្វើ​មិន​សូវ​បាន​ល្អ ទម្រង់​លេង​យើង​ យើង​នៅ​មិន​ទាន់​មាន​អ្វី​​ដែល​ថា​គាត់​ចង់​បាន​»។

ក្នុង​ពាន​សម្ដេច​ ហ៊ុន សែន កីឡាករ​វ័យ​២២​ឆ្នាំ បាន​ជាប់​ជម្រើស​១១​នាក់​ដំបូង​២​ប្រកួត ខណៈ​លីគ​កំពូល​កម្ពុជា MCL ជាប់​២​ប្រកួត។ យ៉ាងណា ចិត្រា នៅ​មិន​ទាន់​ប្រមូល​អារម្មណ៍​បាន​​ល្អ​នៅ​ឡើយ ហើយ​រូប​គេ​ប្ដេជ្ញា​ធ្វើ​ឱ្យ​​ល្អ​​តាម​ដែល​អាច​ធ្វើ​បាន​ ដើម្បី​ជួយ​​លើក​មុខ​មាត់​ក្រុម។

ជ័យ ចិត្រា ប៉ះអង្គថាយហ្គឺរក្នុង​លីគ​កំពូល​កម្ពុជាឆ្នាំ​២០២០

ដូច​កីឡាករ​ផ្សេង​ៗដែរ អ្នក​ស្រុកគិរីវង់ខេត្តតាកែវ ហក់ប្រឡូក​ក្នុង​វិស័យ​​បាល់ទាត់​​ ព្រោះ​​ស្រលាញ់ និង​មាន​ក្ដី​ស្រមៃ​ ចង់​​ក្លាយ​ជាកីឡាក​បាល់​ទាត់​​អាជីព និងជាប់ជម្រើស​ជាតិ​តំណាង​ប្រទេស​កម្ពុជា។

គួរ​បញ្ជាក់​ថា ជ័យ ចិត្រា ធ្លាប់​លេង​ឱ្យ​ក្លឹប​ក្រសួង​ការពារ​ជាតិ​អំឡុង​ឆ្នាំ​២០១៧ និង​ផ្លាស់​ទៅ​ក្លឹប​​នគរ​បាល​ជាតិ​ក្នុង​ឆ្នាំ ២០១៨ រហូត​ដល់​បច្ចុប្បន្ន៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទថ្មី