• 2020-09-03 02:28:22
  • បាល់ទាត់

Higuain ជិត​រក​បាន​ក្លឹប​ថ្មី​ហើយ ក្រោយ Juventus លែង​ត្រូវ​ការ

  • 2020-09-03 02:28:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Inter Miami ស្ថិត​ក្នុង​លីគ​កំពូល​អាមេរិក​ខិតជិត​ចុះ​កុងត្រា​ផ្ទេរ​យក​ខ្សែ​ប្រយុទ្ធ Gonzalo Higuain ក្រោយ​មាន​ការ​ពិភាក្សា​គ្នា​រវាង​ភាគី​ទាំង​ពីរ។

Higuain បាន​ធ្វើ​ការ​ចរចា​ជាមួយ​ David Beckham ដែល​ជា​ប្រធាន​ក្លឹប Inter Miami និង​បាន​យល់​ព្រម​លក្ខខណ្ឌ​​ចុះ​កុងត្រា​ដល់​ឆ្នាំ​២០២២។ ប្រសិន​បើ​ការ​ផ្ទេរ​កើត​ឡើង​ជា​ផ្លូវការ​មែន Higuain នឹង​ចូលរួម​ជាមួយ​​អតីត​មិត្ត​រួម​ក្រុម​ចាស់ Blaise Matuidi ដែល​កំពុង​លេង​នៅ Inter Miami ស្រាប់។

ការ​ផ្ទេរ​នេះ​​នឹង​ធ្វើ​ឲ្យ Higuain បញ្ចប់​អាជីព​រយៈពេល​១៤​ឆ្នាំ​នៅ​អឺរ៉ុប ដោយ​គេ​ធ្លាប់​លេង​ឲ្យ Real Madrid, Napoli, Juventus, AC Milan និង Chelsea។ ក្រៅ​ពី​ក្លឹប​របស់ Beckham មាន​ក្លឹប​នៅ​ប្រទេស​បារាំង អង់គ្លេស អេស្ប៉ាញ​និង​ចិន​ក៏​ចង់​បាន Higuain ដូច​គ្នា៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់