• 2020-09-02 12:43:09
  • ព័ត៌មាន

ប្រភព​ជិតស្និទ្ធ​៖ Higuain មាន​ក្លឹប​មក​ពី​បណ្ដា​ប្រទេស​ធំ​ៗ​ជា​ច្រើន​ ​ចង់​បាន

  • 2020-09-02 12:43:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Juventus កីឡាករ​ Gonzalo Higuain ត្រូវ​បាន​ក្លឹប​ជា​ច្រើន​មក​ពី​បណ្ដា​ប្រទេស​បារាំង​ អង់គ្លេស​ អេស្ប៉ាញ​ ចិន​ និង​អាមេរិក​ចង់​បាន​ កាល​ពី​ពេល​ថ្មីៗ​នេះ​ បើ​យោង​តាម​លោក​ Nicolas Higuain ភ្នាក់ងារ​កីឡាករ​ និង​ជា​បង​ប្រុសរបស់​ខ្សែ​ប្រយុទ្ធ​រូប​នេះ​។

ការ​ទាក់​ទង​ចរចា​ ចង់​បាន​ខ្សែ​ប្រយុទ្ធ​រូប​នេះ​កើត​ឡើង​ បន្ទាប់​ពី​មាន​ព័ត៌មាន​មួយ​ចំនួន​ចុះ​ផ្សាយ​ថា​ថ្នាក់​ដឹក​នាំ​ Juventus មាន​បំណង​លក់​ Higuain ចេញ​នៅ​រដូវ​កាល​ក្ដៅ​ខាង​មុខ​នេះ​។

បើ​យោង​តាម​លោក​ Nicolas ខាង​លើ​នេះ​បាន​បញ្ជាក់​ថា​ ខ្សែ​ប្រយុទ្ធ​វ័យ​ ៣២ឆ្នាំ​នេះ​​នឹង​មិន​បន្ត​លេង​ឲ្យ​ក្លឹប​ខាង​លើ​នេះ​ទៀត​ទេ​។

យ៉ាង​ណា​មិញ​មក​ទល់​នឹង​ Higuain ផ្ទាល់មិន​ទាន់​ធ្វើ​ការ​សម្រេច​ចិត្ត​ច្បាស់​លាស់​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ​ ទាក់ទង​នឹង​រឿង​រ៉ាវ​ខាង​លើ​នេះ​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់