- 2020-09-02 06:54:05
- បាល់ទាត់
U19 កម្ពុជាហ្វឹកហាត់១ថ្ងៃក្នុងសប្ដាហ៍សម្រាប់ការជម្រុះដំណាក់កាលទី២នេះ
- 2020-09-02 06:54:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
U19 កម្ពុជាហ្វឹកហាត់១ថ្ងៃក្នុងសប្ដាហ៍សម្រាប់ការជម្រុះដំណាក់កាលទី២នេះ
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ U19 កម្ពុជាបានប្រមូលផ្ដុំហ្វឹកហាត់ម្សិលមិញនេះ នៅពហុកីឡដ្ឋានជាតិ ដើម្បីត្រៀមការប្រកួតជើងឯកយុវជនអាស៊ីក្រោម ១៩ឆ្នាំ (2020 AFC U-19 Championship) ឆ្នាំ២០២០ នៅប្រទេសអ៊ូបេគីស្ថាន។
បើតាមការបញ្ជាក់របស់ លោក ចាន់ មិថុនា មន្ត្រីព័ត៌មានសហព័ន្ធបាល់ទាត់កីឡាករកម្ពុជាបានប្រាប់មកកាន់ Sabay ថា ក្រុមយុវជនទាំងអស់ហ្វឹកហាត់តែថ្ងៃអង្គារមួយថ្ងៃប៉ុណ្ណោះក្នុងមួយសប្ដាហ៍សម្រាប់ការជម្រុះដំណាក់កាលទី២នេះ។ ក្នុងការប្រមូលផ្ដុំនេះ នឹងសម្រេចធ្វើតេស្តទម្លាក់កីឡាករមួយចំនួនទៀត ដើម្បីត្រៀមធ្វើតេស្តយកចូលដំណាក់កាលទី៣ ដែលជាដំណាក់កាលចុងក្រោយមាន២៣នាក់។
លោកបញ្ជាក់ផងដែរថា ការហ្វឹកហាត់ត្រៀមការប្រកួតគឺត្រូវតែត្រៀម ប៉ុន្តែព័ត៌មានច្បាស់ការណាមួយថ្មីជុំវិញកម្មវិធីប្រកួតថា នៅតែបន្ត ឬពន្យារពេលគឺមិនទាន់ទទួលបានពីខាង AFC ឡើយ នេះគឺមកពីស្ថានភាពកូវីដ១៩។
ការប្រកួតពានរង្វាន់ជម្រើសជើងឯកយុវជនអាស៊ី អាយុក្រោម ១៩ឆ្នាំ (2020 AFC U-19 Championship) ឆ្នាំ២០២០ នឹងធ្វើនៅប្រទេសអ៊ូបេគីស្ថាន ចន្លោះពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ដោយមានប្រទេសចំនួន ១៦ ចែកចេញជា ៤ពូល និង ១ពូល មាន ៤ក្រុម។
ក្រុមយុវជនជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំ ដែលត្រូវចូលរួមប្រកួតនោះ គឺស្ថិតនៅពូល A ជាមួយក្រុមU-19 អ៊ូបេគីស្ថាន (ម្ចាស់ផ្ទះ) ក្រុមចុងក្រោយ U-19 អ៊ីរ៉ង់ និង ក្រុមU-19 ឥណ្ឌូណេស៊ី ៕