• 2020-09-01 12:28:28
  • ព័ត៌មាន

Dijik៖ ម្នាក់​ៗ​នៅ​ជម្រើស​ជាតិ​ហុល្លង់​សុទ្ធ​តែ​ខក​ចិត្ត​នឹង​គ្រូថ្មី​របស់​ Barca

  • 2020-09-01 12:28:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ Van Dijik បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ម្នាក់​ៗ​នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ហុល្លង់​ សុទ្ធ​តែ​ខក​ចិត្ត​នឹង​លោក​ Ronald Koeman នៅ​ពេល​ដែល​លោក​លា​ពី​គ្រូ​ជម្រើស​ជាតិ​​ មក​ធ្វើ​នៅ​ក្លឹប​ Barcelona វិញ​។

Dijik បាន​និយាយ​ថា​៖" ពួក​យើង​ម្នាក់​ៗ​ខក​ចិត្ត​ណាស់​នៅ​ពេល​ឃើញ​គ្រូ​បង្គោល​ដ៏​ល្អ​ របស់​យើង​ចាក​ចេញ​ តែ​ពួក​យើង​ក៏​យល់​ពី​គាត់​ដែរ​ អញ្ចឹង​ហើយ​យើង​នៅ​តែ​ឲ្យ​កម្លាំង​ចិត្ត​គាត់​អញ្ចឹង​។ "

ខ្សែ​​ការពាររូប​នេះ​បន្ត​ថា​៖" ម្នាក់​ៗ​នៅ​ក្នុង​ក្រុម​យល់​ដូច​តែ​គ្នា​ហ្នឹង​ ព្រោះ​នោះ​ជា​ក្ដី​សុបិន​របស់​គាត់​ ម៉្យាង​ទៀត​នៅ​ក្នុង​ពេល​កូរ៉ូណា​អញ្ចេះ​ផង​ អ្វីៗ​មិន​ប្រាកដ​ទេ​ ឱកាស​ឈ្នះ​ពាន​ European Championship អី​ហ្នឹង​អាច​នឹង​មាន​ក៏​ថា​បាន​។ "

គួរ​បញ្ជាក់​ផង​ដែរ​ថា​ លោក​ Koeman បាន​មក​ធ្វើ​ជា​គ្រូ​បង្គោល​ Barca តាំង​ពី​ថ្ងៃ​ទី​១៩ ខែ​សីហា​ ឆ្នាំ​២០២០កន្លង​មក​ នឹង​បញ្ចប់​កុង​ត្រា​ទៅ​វិញ​នៅ​ឆ្នាំ​២០២២ ខាង​មុខ​៕

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី