• 2020-09-01 08:28:19
  • បាល់ទាត់

បឹងកេត​ប្រាប់​មូលហេតុ​​ចែក​ផ្លូវ​គ្នា​ជាមួយ Franc និង​​ខ្ចី​ជើង​ Bata មក​វិញ

  • 2020-09-01 08:28:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្រោយ​ចប់​ការ​ប្រកួត​ជើង​ទី​១ បឹង​កេត​បាន​ចែក​ផ្លូវ​គ្នា​ជាមួយ Franc Santana ​ប៉ុន្តែ​ខ្ចី​ជើង​យក Dzarma Bata មក​ចូល​រួម​ជាមួយ​​ក្រុម​វិញ​ សម្រាប់​បំពេញ​ចន្លោះ​បន្ថែម​ក្នុង​ជើង​ទី​២។

Dzarma Bata

លោក គីម ភក្ដី គ្រូ​បង្វឹក​របស់​បឹង​កេត​បាន​​រៀបរាប់​យ៉ាង​ដូច្នេះ​ថា « ដោយសារតែ Franc មានបញ្ហាគ្រួសារ ដែលម្តាយមានជំងឺត្រូវត្រឡប់ទៅស្រុកវិញ យើងក៏ជំនួសនូវកីឡាករដែលខ្ចីពីអង្គរថាយហ្គឺរ គឺ Bata ដំបូងខ្ញុំសូមអរគុណដល់ថ្នាក់ដឹកនាំក្លិប អង្គរថាយហ្គឺរ ដែលបានផ្តល់ Bata មកចូលរួមបឹងកេត រយៈពេលខ្លី ប៉ុន្តែខ្ញុំជឿជាក់ថា គាត់អាចឆាប់យល់ពីរបៀបលេងរបស់យើង ជាពិសេសគាត់ក៍ធ្លាប់ជាកីឡាករបឹងកេតដែរ ដូច្នេះ គាត់មានទំនាក់ទំនងល្អជាមួយ​ក្រុមបច្ចេកទេស និងកីឡាករ ក្នុងក្រុមហេីយយេីងសង្ឃឹមថា រាល់បច្ចេកទេស និងបទពិសោធន៍ របស់គាត់អាចជួយបន្ថែមទម្ងន់នៅតំបន់ណាមួយបានល្អ »​ ។

Bata ធ្លាប់​បាន​ចូល​រួម​ជាមួយ​បឹង​កេត​ម្ដង​រួច​មក​កាល​ឆ្នាំ​២០១៦ ដែល​ពេល​នោះ​​គេ​បាន​ចូល​រួម​ចំណែក​ជួយ​បឹង​កេត​ឲ្យ​ឈ្នះ​ពាន​លីគ​កំពូល​កម្ពុជា​ផង​ដែរ​ ៕

ប្រភព និង​រូប​ភាព បឹងកេត

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់