• 2020-08-28 03:50:00
  • បាល់ទាត់

​ប្រធាន​បទ​ក្ដៅ​!​ វឌ្ឍនាកា ​បន្ត​នៅ​បឹង​កេត​ឬ​ចាកចេញ ?

  • 2020-08-28 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ការ​ចុះ​ផ្សាយ​ព្រោងព្រាត​ជុំ​វិញ​រឿង ​ខ្សែ​ប្រយុទ្ធ​​ឆ្នើម​របស់​កម្ពុជា ចាន់ វឌ្ឍនាកា ​នឹង​ត្រូវ​ចាក​ចេញ​ពី​ក្លឹប​បឹង​កេត​​​​​ សម្រាប់​​ទី​ផ្សារ​ដោះដូរ​កីឡាករ​​នា​ជើង​ទី​២​លីគ​កំពូល​កម្ពុជា​ឆ្នាំ​២០២០​នេះ។

​ខ្សែ​ប្រយុទ្ធ​មាន​​ដើម​កំណើត​មក​ពី​ខេត្ត​កំពត​រូប​នេះ​​ហាក់​មិន​​ឃើញ​បង្ហាញ​​ខ្លួន​ក្នុង​ក្រុម​បឹង​កេត​​ឡើយ​មួយ​រយៈ​ចុង​ក្រោយ​នេះ។ យ៉ាង​ណា​មាន​​ព័ត៌មាន​ល្ហិចល្ហៀង​មក​ថា គេ​នឹង​ក្លឹប​បាន​សម្រេច​​បញ្ចប់​កិច្ច​សន្យា​​ជា​មួយ​គ្នា​ ហើយ​មាន​ Page មួយ​ចំនួន​បាន​បង្ហោះ​ទៀត​ផង​។

​ទាក់​ទង​រឿង​នេះ​​លោក បែរ មករា អ្នក​ចាត់​ការ​របស់​បឹង​កេត​បាន​ប្រាប់​មក​កាន់​ Sabay ​យ៉ាងខ្លី​​ថា លោក​​មិន​អាច​​និយាយ​បាន​ឡើយ​​​ជុំវិញ​រឿង វឌ្ឍនាកា ​​គឺ​អ្វី​ៗ​ត្រូវ​រង់​ចាំ​ពេល​វេលា​មក​ដល់ ពេល​នោះ​ក្លឹប​នឹង​ប្រកាស​លើ​ Page ផ្លូវ​ការ​របស់​ក្លឹប។

​​​​​ចាន់​ វឌ្ឍនាកា បាន​ចាក​ចេញ​ពី​ក្លឹប PKNS FA ​របស់​ម៉ាឡេស៊ី​មក​ចូល​រួម​ជា​មួយ​បឹង​កេត​កាល​អំឡុង​ខែ​មិថុនា ឆ្នាំ​២០១៩ ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទថ្មី