- 2020-08-26 01:59:58
- បាល់ទាត់
Pirlo ប្រាប់ Higuain ត្រង់ៗថា Juventus លែងត្រូវការគេទៀតហើយ
- 2020-08-26 01:59:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pirlo ប្រាប់ Higuain ត្រង់ៗថា Juventus លែងត្រូវការគេទៀតហើយ
ចន្លោះមិនឃើញ
លោក Andrea Pirlo បានបញ្ជាក់ថា ខ្សែប្រយុទ្ធ Gonzalo Higuain នឹងត្រូវចាកចេញពី Juventus ក្នុងរដូវក្ដៅនេះ បន្ទាប់ពីប្រាប់កីឡាករថា គេមិនមែនជាផ្នែកនៃគម្រោងរបស់លោកទេ។
បុរសវ័យ៤១ឆ្នាំដែលចូលខ្លួនមកជំនួសកន្លែងលោក Maurizio Sarri កាលពីដើមខែនេះ បានចូលមកកាន់ទីលានហ្វឹកហាត់ជាលើកដំបូងកាលពីថ្ងៃច័ន្ទ ដើម្បីត្រៀមចំប្រយុទ្ធក្នុងរដូវកាលដំបូងក្នុងនាំជាអ្នកចាត់ការ។ Pirlo ក៏បានសម្រេចពីចំអនាគតរបស់កីឡាករមួយចំនួន ដូចជា Aaron Ramsey ជាដើមដែលមិនមានកន្លែងលេងនៅ Juventus បន្ទាប់ចំណាយពេល១ឆ្នាំយ៉ាងលំបាក។
បញ្ហាមួយទៀតនោះគឺ Pirlo បាននិយាយមិនលាក់លៀមថា Higuain នឹងចេញក្នុងរដូវក្ដៅនេះ។ លោកបាននិយាយជាមួយ Higuain ត្រង់ៗថា គេជាកីឡាករលំដាប់ពិភពលោក ប៉ុន្តែក្រុមបានសម្រេចចិត្តវាជាពេលវេលាត្រូវបែកគ្នាហើយ។ សម្រាប់អនាគតរបស់ Paulo Dybala លោក Pirlo និយាយច្បាស់ៗគឺមិនឲ្យទៅណាទេ៕