- 2020-08-20 00:30:00
- បាល់ទាត់
វិភាគ! ប្រៀបធៀបប្រាក់ចំណូលកីឡាករបាល់ទាត់ និងប្រដាល់នៅកម្ពុជា
- 2020-08-20 00:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិភាគ! ប្រៀបធៀបប្រាក់ចំណូលកីឡាករបាល់ទាត់ និងប្រដាល់នៅកម្ពុជា
ចន្លោះមិនឃើញ
ទាំងវិស័យបាល់ទាត់ និង ប្រដាល់ សុទ្ធតែជាកីឡាពេញនិយមរបស់កម្ពុជា ដែលមានអ្នកគាំទ្រជាច្រើនសុទ្ធតែចង់ដឹងថា ទទួលបានការឧត្ដមយ៉ាងណា ពិសេសនោះគឺប្រាក់ខែសម្រាប់កីឡាករបាល់ទាត់ និងប្រាក់ឡើងប្រកួតលើសង្វៀនរបស់កីឡាករប្រដាល់។
១-ប្រាក់ខែកីឡាករបាល់ទាត់៖ សម្រាប់កីឡាករបាល់ទាត់តម្លៃខ្លួនរបស់ពួកគេទៅតាមកម្រិតល្បីឈ្មោះរបស់ខ្លួន ហើយភាពល្បីឈ្មោះនោះដែរ គឺបានមកពីការបង្ហាញទម្រង់លេងលើទីលាន។ បើតាមប្រភពច្បាស់ការមួយបានប្រាប់មកកាន់សប្បាយថា ប្រាក់ឧត្ដមកីឡាករកម្រិតមធ្យមទទួលបានចន្លោះពី ៣០០-៥០០ ដុល្លារ។ ស្របពេលកីឡាករល្បីឈ្មោះកម្រិតខ្ពស់ អាចបានខ្ទង់ពាន់ដុល្លារ១ ទៅ ២ ពាន់ដុល្លារអាមេរិកក្នុងមួយខែ។
ប៉ុន្តែយ៉ាងណាប្រាក់ឧបត្ថម្ភសម្រាប់កីឡាករបាល់ទាត់អាចសល់ច្រើនជាងប្រដាល់ព្រោះ បាល់ទាត់មានការជួយជ្រោមជ្រែងច្រើនពីក្លឹប ទាំងការហូបចុក និងការព្យាបាលរបួសផ្សេងៗជាដើម។
២-ប្រដាល់៖ ប្រដាល់ក៏ដូចគ្នាកីឡាករល្បីទទួលបានចន្លោះពី ៤០០ ទៅ ៥០០ ដុល្លារក្នុងមួយប្រកួត។ ប៉ុន្តែកីឡាករអាចឡើងវ៉ៃបាន២ លើកក្នុងមួយខែ ដូច្នេះពួកគេអាចរកបានចន្លោះពី ៨០០ ទៅ ១០០០ ដុល្លារក្នុងមួយខែ។ ដោយឡែកសម្រាប់កីឡាករមធ្យមអាចទទួលបានចន្លោះពី ២០០ ទៅ ៣៥០ ដុល្លារក្នុងមួយប្រកួត ជាមួយគ្នានោះគេអាចប្រកួតបាន ២ លើកក្នុងមួយខែដូចគ្នា។
ប៉ុន្តែសម្រាប់កីឡាករប្រដាល់គឺត្រូវការចាយវាយច្រើនជាងបាល់ទាត់ ដោយចំណាយទៅលើការប៉ូវកម្លាំងមុនពេលឡើងប្រកួតអស់ច្រើន ព្រមទាំងអាចឈានដល់ការចេញលុយព្យាបាលរបួសខ្លួនឯងទៀតផង៕