• 2020-08-20 00:00:00
  • បាល់ទះ

World Cup ២០១៩ Yuji Nishida កម្ទេច​កាណាដា ៦ គ្រាប់​ជាប់​គ្នា

  • 2020-08-20 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំឡុង​ពេល​ប្រកួត​ជាមួយ​ប្រទេស​កាណាដា ក្នុង​ការ​ប្រកួត​​ FIVB Volleyball Men's World Cup កាល​ពី​​ឆ្នាំ​២០១៩ ដែល​ជប៉ុន​ធ្វើ​ជា​ម្ចាស់​ផ្ទះ កីឡាករ​ Yuji Nishida បាន​ទម្លាក់​កាណាដាយក​ឈ្នះ​សិត​ចុង​ក្រោយ ក្នុង​លទ្ធផល ១៥ ទល់ ៩ ដោយ​​​ការ​សេវា​ស៊ី​ទាំង​៦​គ្រាប់​ជាប់​​គ្នា​។

ក្នុង​ការ​ប្រកួត​៥​សិត ជប៉ុន​បាន​យក​ឈ្នះ​កាណាដា​៣សិត ពោល​គឺ​នៅ​សិត​ទី​២ ទី​៣ និង​ទី​៥ ដែល​ជា​ការ​វាយ​សេវា​ដ៏​ល្អ​ស៊ី​៦​គ្រាប់​ជាប់​គ្នា​របស់​ស្មាត់​ឆ្វេង​វ័យ​២០​ឆ្នាំ Nishida។

ចប់​ព្រឹត្តិការណ៍​ខាង​លើ ប្រេស៊ីល​ជា​ម្ចាស់​ជើង​ឯក ប៉ូឡូញ​​រង​ជើង​ឯក អាមេរិក​ចំណាត់​ថ្នាក់​លេខ​៣ និង​ជប៉ុន​ចំណាត់​ថ្នាក់​លេខ​៤។ សម្រាប់​កីឡាករ​កម្ពស់ ១៨៦សង់ទីម៉ែត្រ Nishida បាន​ឈ្នះ​ពាន Best OPP ចំណែក​កីឡាករ Yūki Ishikawa ឈ្នះ​ពាន Best OH។ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម!

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់