• 2020-08-13 07:55:13
  • បាល់ទាត់

ធ្លាយ​រឿងពិត Pep ​អង្គុយ​និយាយ​ជាមួយ Zidane ​ថ្ងៃ​មុន​ ​ការ​ពិត​អីចឹង​សោះ!

  • 2020-08-13 07:55:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Pep Guardiola ​បាន​អង្គុយ​និយាយ​គ្នា​ជាមួយ​លោក Zidane ​អ្នក​ចាត់ការ​ក្រុម Real Madrid ​មួយ​សន្ទុះ​ក្រោយ​ពី​ចប់​ការ​ប្រកួត​ដែល Man City ​យក​ឈ្នះ​ក្នុង​លទ្ធផល ២-១ ​ជើង​ទី​២​នៅ UCL ​កន្លង​ទៅ​នេះ។

​រូបភាព​អ្នក​ចាត់ការ​ទាំង​ពីរ​និយាយ​គ្នា​នោះ ​បាន​ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ជា​ច្រើន ​និង​ចង់​ដឹង​ណាស់​ថា​បុរស​សង្ហារ​២​នាក់​នេះ​និយាយ​គ្នា​ពី​អ្វី​ដែរ។ ​នៅ​ពេល​នេះ ​រឿង​និយាយ​គ្នា​នោះ បាន​បែក​ធ្លាយ​ហើយ ​ដោយ Pep ​ជា​អ្នក​បញ្ជាក់​ខ្លួន​ឯង​តែ​ម្ដង​។

​អតីត​អ្នក​ចាត់ការ​ក្រុម FC Barcelona ​បាន​ប្រាប់​ថា​៖ “ខ្ញុំ​អបអ​គាត់​ឈ្នះ La Liga ​។ ​ខ្ញុំ​តែងតែ​និយាយ​ថា​ឈ្នះ​ពាន​លីគ​គឺ​ពិត​ជា​ពិបាក​ណាស់ ព្រោះ​វា​ប្រើ​ពេល​១១​ខែ​។ យើង​ក៏​បាន​និយាយ​ពី​គ្រួសារ​របស់​យើង ​ហើយ​ខ្ញុំ​ជូនពរ​គាត់​សំណាង​ល្អ។ គាត់​ជា Idol ​របស់​ខ្ញុំ​ម្នាក់​ដែរ ពេល​ខ្ញុំ​នៅ​ជា​កីឡាករ។ ​ខ្ញុំ​ធ្លាប់​លេង​ទល់​គាត់​កាល​នៅ​ជម្រើស​ជាតិ​បារាំង ​ហើយ​ខ្ញុំ​ឈឺ​ចាប់​ច្រើន​ណាស់។ គាត់​ជា​កីឡាករ​ល្អ​បំផុត​ម្នាក់ ​ហើយ​ជា​បុរស​គំរូ​ម្នាក់​ផង​ដែរ​នៅ​ខាង​ក្រៅ ​និង​ខ្ញុំ​ចូល​ចិត្ត​របៀប​ដែល​គាត់​អាច​បង្ហាញ​ពី​វិជ្ជាជីវៈ​ដែល​គាត់​ធ្លាប់​ធ្វើ​កន្លង​មក”៕

ប្រភព៖ Talk Sport អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់