• 2020-08-13 07:29:21
  • បាល់ទាត់

Simeone ​ប្រាប់​សមាជិក AT Madrid ​កុំ​មើល​ស្រាល Leipzig ​ប្រយ័ត្ន​មែនទែន​

  • 2020-08-13 07:29:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Atletico Madrid ​នឹង​ត្រូវ​ត​តាំង​ជាមួយ​ក្រុម RB Leipzig ​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ​នេះ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​វគ្គ​៨​ក្រុម​ចុង​ក្រោយ។

​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​ក្រុម AT Madrid ​មាន​ប្រៀប​ជាង​ខ្លាំង ត្បិត​អី​ពួកគេ​ជា​ក្រុម​មាន​បទ​ពិសោធ​ច្រើន​ក្នុង​ពាន​រង្វាន់ UCL ​ខណៈ​ដែល​ក្រុម Leipzig ​វិញ​នេះ​ជា​លើក​ដំបូង​សម្រាប់​ពួកគេ​ហើយ។ បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក Simeone ​អ្នក​ចាត់ការ​ក្រុម AT Madrid ​មើល​ឃើញ​ថា​ការ​ប្រកួត​ទល់​ក្រុម​កំពុង​ឡើង​ជើង​របស់​អាល្លឺម៉ង់​នឹង​មិន​ងាយ​ស្រួល​ឡើយ ត្បិត​អី​ពួកគេ​មាន​កីឡាករ​ពោរពេញ​ដោយ​សមត្ថភាព ​ជាមួយ​គ្រូ​បង្វឹក​មាន​យុទ្ធសាស្ត្រ​ដឹក​នាំ​ក្រុម​ល្អ​ថែម​ទៀត។ ​

​លោក Simeone ​ដែល​កំពុង​ដឹក​នាំ​ក្រុម AT Madrid ​ល្អ​ផង​នោះ​បាន​អះអាង​ថា​៖ “នេះ​ជា​ការ​ប្រកួត​ធំ​ទល់​ក្រុម​ល្អ​មួយ ​និង​មាន​គ្រូ​បង្វឹក​អស្ចារ្យ​ម្នាក់។ ពួកគេ​លេង​រហ័ស​និង​ប្រយុទ្ធ​ខ្លាំង​មែនទែន។ ​ចំនួន​គ្រាប់​បាល់​ដែល​ពួកគេ​មាន ​បញ្ជាក់​ពី​សមត្ថភាព​របស់​គេ ​ដូច្នេះ​យើង​ត្រូវ​តែ​គោរព​ដល់​ពួកគេ”។

​យ៉ាងណាមិញ ​ក្រុម​ Leipzig ​ខកខាន​ការ​ប្រកួត​៧​សប្ដាហ៍​មក​ហើយ ​មួយ​វិញ​ទៀត​ទម្រង់​លេង​ប្រយុទ្ធ​របស់​ពួកគេ​ក៏​អាច​នឹង​ថមថយ​បន្តិច​ដែរ។ ការ​ថមថយ​នេះ គឺ​ដោយសារ​តែ Werner ​បាន​ចាកចេញ​ពី​ក្រុម​ Leipzig ​មក​ចូល​រួម​ជាមួយ Chelsea ​ទៅ​ហើយ ដូច្នេះ​នៅ​រាត្រី​នេះ​មិន​មាន​វត្តមាន​គេ​ទេ។ ខណៈ​ដែល​ខាង​ក្រុម AT Madrid ​វិញ ​ក៏​អវត្តមាន​កីឡាករ​២​នាក់​ដែល​ផ្ទុក​មេរោគ Covid-19 ​ផង​ដែរ៕

ប្រភព៖ Marca អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់