• 2020-08-13 02:57:05
  • បាល់ទាត់

ទី​បំផុត! Dembele ​មាន​ឈ្មោះ​លេង​វិញ​ហើយ ​ក្រោយ​របួស​៩​ខែ​

  • 2020-08-13 02:57:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម FC Barcelona ​បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​ដើម្បី​ត្រៀម​លេង​ទល់​ក្រុម Bayern Munich ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ហើយ​។

​សម្រាប់​ការ​ប្រកួត​ដ៏​តឹងតែង​នេះ​ដែរ ​គេ​សង្កេត​ឃើញ​មាន​វត្តមាន​របស់​ខ្សែ​ប្រយុទ្ធ​កំពូល​បច្ចេកទេស Dembele ​មក​រួម​ក្រុម​វិញ​ហើយ។ ​កីឡាករ​បារាំង​រូប​នេះ ​ខកខាន​ការ​ប្រកួត​៩​ខែ​មក​ហើយ ដោយសារ​តែ​បញ្ហា​របួស ​ផុត​ពី​មួយ​ចូល​មួយ។ តែ​ក្រោយ​ពី​សម្រាក​ព្យាបាល​ដោយ​យក​ចិត្ត​ទុក​ដាក់​មក ពេល​នេះ​រូបគេ​អាច​ចូល​លេង​បាន​ហើយ។

​លោក Setien ​ចង់​ដាក់​អតីត​កីឡាករ Dortmund ​នេះ​លេង​តាំង​ពី​ប៉ះ​ក្រុម Napoli ​ម្ល៉េះ ប៉ុន្តែ​ដោយសារ​គ្រា​នោះ​រូបគេ​មិន​ទាន់​មាន​កម្លាំង​ពេញលេញ​ទើប​ឱ្យ​សម្រាក​សិន។ ដោយ​ឡែក​នៅ​ពេល​ប៉ះ Bayern Munich ​នៅ​យប់​ស្អែក​នេះ ​អ្នក​ចាត់ការ​ក្រុម Barca ​ទំនង​ជា​ប្រើ​កីឡាករ​ល្បឿន​លឿន​នេះ​ហើយ៕

ប្រភព៖ Marca អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់