• 2014-11-21 15:36:25
  • ព័ត៌មាន

មុន​​ពេល​រៀប​ការ ស៊ន ដាវីន បាន​សាង​ស្នាដៃ​អ្វី​ខ្លះ?

  • 2014-11-21 15:36:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ ស៊ន ដាវីន កើត​នៅ​ថ្ងៃ​ទី​ ០២​ ខែ​កុម្ភ: ឆ្នាំ១៩៩២​ក្នុង​គ្រួសារ​ជា​អ្នក​កីឡា​ដែល​មាន​បង​ប្អូន​៦​នាក់​ប្រុស ៣​នាក់ ស្រី ៣​នាក់។ ឱពុក​ឈ្មោះ ស៊ន ម៉េងហ៊ាង​ ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍ និង​ ម្តាយ​ឈ្មោះ​ សួន​ ចាន្នី​ ជា​មេ​ផ្ទះ។

ស៊ន ដាវីន (ស្តាំ) និង​ប្អូន​ស្រី ស៊ន សៀវម៉ី (ឆ្វេង)

ការ​ប្រឡូក​ក្នុង​អាជីព​កីឡា​តេក្វាន់ដូ ស៊ន ដាវីន​​បាន​ចាប់​ផ្តើម​ហ្វឹក​ហាត់​កីឡា​តេក្វាន់ដូ​ក្លឺប​អូឡាំពិក​ក្នុង​ឆ្នាំ​២០០៦​ ហើយ​បាន​ជាប់​ជា​​កីឡា​ការិនី​ ជម្រើស​ជាតិ​ឆ្នាំ​២០០៧។ កីឡា​ការិនី​រូប​នេះ​ជា​អតីត​សិស្ស​វិទ្យាល័យ​ឫស្សី​កែវ​ និង​បញ្ចប់​ការ​សិក្សា​មធ្យម​សិក្សា​ ទុតិយ​ភូមិ​២០១១។ បន្ទាប់​មក​ ដាវីន​បាន​ប្រឡង​ជាប់​ជា​គ្រូ​កីឡា ហើយ​បញ្ចប់​ការ​សិក្សា​ផ្នែក​គ្រូ​កីឡា​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៤​កន្លង​ទៅ​នេះ។

 

សង្ខេប​ការ​ប្រកួត និង​លទ្ធផល -ឆ្នាំ២០០៧ ប្រកួត  KOREAN OPEN នៅ​ទី​ក្រុង​ សេអ៊ូល ទទួល​បាន​មេដាយ​មាស​១​ -ឆ្នាំ២០០៨​ ប្រកួត​ KOREAN​ OPEN​ ទទួល​បាន​មេដាយ​ប្រាក់​១​ -ឆ្នាំ២០០៩ ប្រកួត​ ASEAN​ CHAMPIONSHIPS VIETNAM ទទួល​បាន​មេដាយ​សំរឹទ្ធិ​១ -ឆ្នាំ២០១០​ ប្រកួត​ KOREAN OPEN ទទួល​បាន​មេដាយ​មាស​១ និង​ប្រាក់​១​ -ឆ្នាំ​២០១០ ចូល​រួម​ប្រកួត​កីឡា​ ASEAN​ Games ពុំ​ទទួល​បាន​លទ្ធផល​ -ឆ្នាំ ២០១១​ ប្រកួត​ ASEAN CHAMPIONSHIPS នៅ​កម្ពុជា​ទទួល​បាន​មេដាយ​មាស​១ -ឆ្នាំ ២០១១ ប្រកួត​កីឡា​ស៊ីហ្គេម​ (SEA Games) នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ ទទួល​បាន​មេដាយ​ប្រាក់​១​ -ឆ្នាំ​២០១១​ ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​វគ្គ​ជម្រុះ​ សម្រាប់​កីឡា​អូឡាំពិក​នៅ​ប្រទេស​ថៃ​ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៤ ហើយ​ត្រូវ​បាន​ទទួល​សិទ្ធិ​ដែល​ហៅ​ថា​ Wild Card​ ទៅ​ចូល​រួម​ប្រកួត​កីឡា​អូឡាំពិក​លើក​ទី​៣០​ នៅ​ទី​ក្រុង​ឡុងដ៏ ប្រទេស​អង់គ្លេស។ -ឆ្នាំ ២០១៣ ​ប្រកួត​កីឡា​ស៊ីហ្គេម​ (SEA Games) នៅ​ប្រទេស​មីយ៉ាន់ម៉ា​ទទួល​បាន​មេដាយ​ប្រាក់​១ -ឆ្នាំ​២០១៤ ប្រកួត​កីឡា​អាស៊ី (​Asian Games) ពុំ​ទទួល​បាន​លទ្ធផល​ឡើយ

ស៊ន ដាវីន ក្នុង​ថ្ងៃមង្គល​ការ​

ស៊ន ដាវីន និង វ៉ន វីវ៉ា បង្ហាញ​រូប​ជា​អ្នក​កីឡា​​ក្នុង​ថ្ងៃ​មង្គលការ

មើល​ប្រវត្តិ​របស់​កីឡាករ វ៉ន វីវ៉ា សូម​ចុច...

Sabay នឹង​ផ្សាយ​ជូន​ប្រវត្តិ​រូប​ពិស្តារ​នៅ​ពេល​ក្រោយ​ទៀត

ប្រភព៖ NOCC

 

មតិយោបល់