• 2020-08-12 05:28:19
  • បាល់ទាត់

កីឡាករ​២​រូប​នេះ ជាប់​ជម្រើស​១១​នាក់​ដំបូង​ភ្លាម ទាត់​ចូល​ម្នាក់​១​គ្រាប់​ភ្លែត

  • 2020-08-12 05:28:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ទាំង​ពីរ​រូប​​នោះ​គឺ​​ខ្សែ​ប្រយុទ្ធ ចន្ថា ចន្ទាកា របស់​ក្លឹប​បាល់ទាត់​អគ្គិសនី​កម្ពុជា និង​ខ្សែ​បម្រើ​ប្រយុទ្ធ សំ វណ្ណនិត របស់​ក្លឹប​នគរបាល​ជាតិ។

ចន្ថា ចន្ទាកា

ចន្ថា ចន្ទាកា បាន​ស៊ុត​បញ្ចូល​ទី​លើ​ក្រុម​ខ្លាំង​បឹងកេត​នៅ​នាទី​២៩ ក្នុង​ការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​ឆ្នាំ​២០២០ ប៉ុន្តែ​​មិន​អាច​ជួយ​ក្រុម​បាន​​ទេ ពោល​គឺ​ចាញ់​ម្ចាស់​ផ្ទះ​ ២-៤។ នេះ​ជា​គ្រាប់​ទី​​មួយរបស់​គេ​ ក្នុង​ការ​បង្ហាញ​ខ្លួន​ជម្រើស​១១​នាក់​ដំបូង​ឱ្យ​ក្លឹប បន្ទាប់​ពី​អង្គុយ​ក្នុង​បង់​អស់​រយៈពេល​៩​សប្ដាហ៍។

ចំណែក សំ វណ្ណនិត ថ្មីៗ​នេះ​ទើប​តែ​ជាប់​ជម្រើស​១១​នាក់​ដំបូង​ ឱ្យ​ក្លឹប​នគរបាល​ជាតិក្នុង​ជំនួប​ជាមួយ​​ អាស៊ីអឺរ៉ុប​យូណាធីត​ នា​សប្ដាហ៍​ទី​១១នៅ​កីឡដ្ឋាន​ អេ អ៊ី ​យូ​ ស្ពតផាក។ កីឡាករវ័យ២៣​ឆ្នាំ បាន​ជួយ​ឱ្យ​ក្រុម​ឈ្នះ​ម្ចាស់​ផ្ទះ ៣-២ ដោយរូបគេ​រក​បាន​មួយ​គ្រប់​នៅ​នាទី​ទី​៨ ដើម​តង់​ទី​មួយ ខណៈ​ការ​ប្រកួត​កន្លង​មក គេ​បាន​ត្រឹម​ប្ដូរ​ចូល​ម្ដងម្កាល​តែ​ប៉ុណ្ណោះ។

ចំពោះ​​ការ​ជាប់​ជម្រើស​១១​នាក់​ដំបូង​នេះ​ដែរ ចន្ទាកា និង វណ្ណនិត បាន​បង្ហាញ​អារម្មណ៍​ត្រេកអរ និង​អរគុណ​ដល់​គ្រូ​បង្វឹក​ទាំង​អស់ ដែល​ផ្ដល់​ឱកាស​ ហើយ​​ពួកគេ​ទាំង​ពីរបាន​ប្ដេជ្ញា​ខំ​ប្រឹង​បន្ត ដើម្បី​ជួយ​ក្រុម​តាម​ដែរ​អាច​ធ្វើ​បាន៕

សំ វណ្ណនិត (ឆ្វេង)

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់