/5f3255f6052ee_1597134300_medium.jpg)
- 2020-08-17 00:00:00
- បាល់ទះ
ស្ដេចប្រអប់ស្រុកខ្មែរបង្ហើបស្មាត់ធំៗល្អជាងគេរបស់អង្គរក្ស
- 2020-08-17 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ដេចប្រអប់ស្រុកខ្មែរបង្ហើបស្មាត់ធំៗល្អជាងគេរបស់អង្គរក្ស
ចន្លោះមិនឃើញ
បញ្ជាការដ្ឋានអង្គរក្សជាក្លឹបបាល់ទះអាជីពមួយក្នុងស្រុកខ្មែរ ដែលត្រូវបានគេស្គាល់ថា សម្បូរទៅដោយអ្នកមានសមត្ថភាពសឹងគ្រប់ជំនាន់។ យ៉ាងណក៏នៅមានប្រិយមិត្តខ្លះមិនទាន់បានដឹងទេថា ពេលនេះស្មាត់ធំៗ និងល្អប្រចាំក្លឹបមានអ្នកណាខ្លះ ដែលកំពុងលេចធ្លោ។
បើតាមការបញ្ជាក់របស់ សុវណ្ណរាជ ជាកីឡាករក្នុងក្លឹបផ្ទាល់បានប្រាប់ឲ្យដឹងថា ពេលនេះអ្នកល្អប្រចាំក្លឹបមាន ចិត្ត រ៉ា ស្មីធំ និងរាជ នេះឯង។ ក្លឹបក៏បន្តប្រឹងប្រែងហ្វឹកហាត់រាល់ថ្ងៃ ដើម្បីពង្រឹងសមត្ថភាព។ គិតមកដល់ពេលនេះក្លឹបអាជីពនៅកម្ពុជាធំៗមាន កងពលធំអន្តរាគមន៍លេខ ៣ ក្លឹបបាល់ទះវិសាខា ក្លឹបក្រសួងមហាផ្ទៃ ក្លឹបបញ្ជាការដ្ឋានអង្គរក្ស និងក្លឹបអគ្គស្នងការដ្ឋានរាជធានីភ្នំពេញ (លោក សោម ចំណាប់ ជាគ្រូបង្វឹកបច្ចុប្បន្ន)។
ស្មាត់រាជជាកីឡាករល្អមួយរូបដែលត្រូវបានគេស្គាល់ថា ប៉ិនប្រសព្វក្នុងការទះរកចន្លោះ ឬត្រូវបានគេដាក់រហស្សនាមថា ស្ដេចប្រអប់ប្រចាំស្រុកខ្មែរផងដែរ៕