- 2020-08-10 08:05:52
- បាល់ទាត់
ឭថា Arsenal ចង់ជះលុយ១៨លានផោនឲ្យ Ozil បញ្ចប់កុងត្រា ហើយទៅណាទៅៗ
- 2020-08-10 08:05:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឭថា Arsenal ចង់ជះលុយ១៨លានផោនឲ្យ Ozil បញ្ចប់កុងត្រា ហើយទៅណាទៅៗ
ចន្លោះមិនឃើញ
Mesut Ozil ត្រូវបានរាយការណ៍ថាទទួលបានសំណើ១៨លានផោនពីក្លឹប Arsenal ដើម្បីបញ្ចប់កុងត្រារបស់គេនៅកីឡដ្ឋាន Emirates។
ខ្សែបម្រើប្រយុទ្ធដែលទទួលបានថ្លៃនឿយហត់៣៥ម៉ឺនផោនក្នុងមួយសប្ដាហ៍រូបនេះលែងជាកីឡាករត្រូវការក្រោមក្រសែភ្នែកលោក Mikel Arteta ទៀតហើយ។ កីឡាករសញ្ជាតិអាល្លឺម៉ង់នៅសល់កុងត្រា១ឆ្នាំទៀតជាមួយកាំភ្លើងធំ។
កិច្ចសន្យានៅសល់រយៈពេលខ្លីបែបនេះ Ozil ងាយស្រួលអាចសម្រេចចិត្តអង្គុយលេងនៅ Arsenal និងចាំតែទទួលថ្លៃពលកម្មប៉ុណ្ណោះ។ ប៉ុន្តែ Arsenal ពេលនេះមានគម្រោងបង់លុយផ្ដាច់កិច្ចសន្យាឲ្យទៅ Ozil ដើម្បីចេញពីក្លឹបទៅរកកន្លែងថ្មីចុះ។
តាមសេចក្ដីរាយការណ៍ Arsenal បានដាក់សំណើទៅកាន់ Ozil រួចរាល់ នៅឡើយសាមីខ្លួនផ្ដល់ចម្លើយប៉ុណ្ណោះ។ ប្រសិនបើមិនមានការយល់ព្រមក្លឹបអាចនឹងរុញគេទៅក្លឹបផ្សេងក្នុងលក្ខខណ្ឌខ្ចីជើង៕