• 2020-08-10 08:08:24
  • បាល់ទាត់

ដល់​ពេល​ប្រដេញ​ពិន្ទុ​គ្នា​ហើយ​ពាន​ KW Cambodia​ ក្រុម​លេខ ១-២​ មាន​ ២៤ពិន្ទុ​ស្មើ​គ្នា​

  • 2020-08-10 08:08:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាន់​តែ​ក្ដៅ​គគុក​ហើយ​ពាន​រង្វាន់​បាល់ទាត់​ពាក់​កណ្ដាល​អាជីព​ KW Cambodia League​ បញ្ចប់​ការ​ប្រកួត​សប្ដាហ៍​ទី៩​ ក្រុម​លេខ១​ TN Kandal​ មាន​២៤ពិន្ទុ​ស្មើ​ក្រុម​លេខ២​ ISI DSC​ ខណៈ​ក្រុម​លេខ៣​ Riel Phnom Penh កំពុង​ប្រដេញ​មាន​ ២២ពិន្ទុ។​

ទិដ្ឋភាពប្រកួតសប្ដាហ៍ទី៩

ការ​ប្រកួត​ឈាន​ដល់​សប្ដាហ៍​ទី៩​ នេះ​ក្រុម​និមួយៗ​ជា​ពិសេស​អ្នក​ដែល​នៅ​កំពូល​តារាង​គឺ​មាន​ការ​ប្រុង​ប្រយ័ត្ន​ និង​ព្យាយាម​យក​ឈ្នះ​ដៃគូ​ដើម្បី​រក្សា​តំណែង​កំពូល​តារាង​ ឬ​បន្ត​ឱកាស​ប្រជែង​ពិន្ទុ​យក​ពាន​ផង​ដែរ។​

យ៉ាងណា​មិញ​ក្រុម​ខ្លាំង​ TN Kandal FC​ នៅ​តែ​ធ្វើ​បាន​ល្អ​ និង​អាច​យក​ឈ្នះ​ក្រុម​ SNIPER FC​ រហូត​ដល់​ទៅ​ ៨-០​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី​៨​ សីហា​ ២០២០។​ ដោយ​ឡែក​ក្រុម​លេខ២​ ISI DSC​ នេះ​ក៏​ធ្វើ​បាន​ល្អ​ដែរ​ក្នុង​ការ​ប្រកួត​នេះ​ដោយ​យក​ឈ្នះ​លើ​ PITOU FC​ ៣-០។​

ទិដ្ឋភាពប្រកួតសប្ដាហ៍ទី៩

ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពាក់កណ្ដាល​អាជីព​ KW Cambodia League​ ២០២០​ នេះ​ធ្វើ​ឡើង​រៀងរាល់​ថ្ងៃ​សៅរ៍​-អាទិត្យ​ចុង​សប្ដាហ៍​នៅ​ឯ​តារាង​បាល់ទាត់​ KMH។​ ចំពោះ​ចំណាត់​ថ្នាក់​គិត​ត្រឹម​សប្ដាហ៍​ទី៩​នេះ​ គឺ​ក្រុម​ឈរ​កំពូល​តារាង​ TN Kandal​ មាន​២៤ពិន្ទុ​ គ្រាប់​បាល់​ចំណេញ​ ៤០គ្រាប់​ ចំណែក​ក្រុម​លេខ២​ ISI DSC​ មាន​ ២៤​ពិន្ទុ​ គ្រាប់​បាល់​ចំណេញ​ ៣១គ្រាប់​ ក្រុម​លេខ៣​ Riel Phnom Penh​ មាន​២២ពិន្ទុ​ គ្រាប់​បាល់​ចំណេញ​ ១២គ្រាប់៕​

តារាងពិន្ទុ និង​ចំណាត់ថ្នាក់

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់