• 2020-08-10 03:38:30
  • បាល់ទាត់

Barcelona ចាប់​អារម្មណ៍​ចង់​ទិញ​យក Bernado Silva ពី Man City

  • 2020-08-10 03:38:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Barcelona កំពុង​តាម​ប្រមាញ់​​អ្នក​នាំ​លេង​របស់ Manchester City គឺ​កីឡាករ​ Bernardo Silva ដើម្បី​យក​គេ​ធ្វើ​ជា​កីឡាករ​​សំខាន់​ក្នុង​ក្រុម​នៅ​រដូវ​កាល​ក្រោយ។

ត្បិត​តែ​ឈ្នះ​ពាន​​កីឡាករ​​ឆ្នើម​ប្រចាំ​រដូវ​កាល​ក្នុង​ក្លឹប​កាល​ពី​រដូវ​កាល​មុន ប៉ុន្តែ​ភាព​សំខាន់​របស់ Silva នៅ City ត្រូវ​បន្ថយ ដោយ​សារ​វត្តមាន​របស់ Phil Foden ដែល​ធ្វើ​ឲ្យ​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​បង្ហាញ​ខ្លួន​បាន​តែ​២៣​ប្រកួត​ប៉ុណ្ណោះ​នៅ​ Premier League។

Barcelona កំពុង​រៀប​គម្រោង​ទិញ​យក​ Silva ជាមួយ​នឹង​ការ​បន្ថែម​​កីឡាករ Nelson Semedo ក្នុង​ការ​ចរចា​​ផ្ទេរ។ ខ្សែ​ការពារ Semedo ក៏​ជា​គោលដៅ​មួយ​ដែល City ចង់​បាន​ផង​ដែរ។ ដូចនេះ Barca ចង់​ប្រើ​ក្បាច់​ដោះដូរ​កីឡាករ​និង​បន្ថែម​ប្រាក់​មួយ​ចំនួន​ដើម្បី​យក Silva៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់