• 2020-08-08 01:21:10
  • ព័ត៌មាន

Lyon នៅ​តែ​បាន​ឡើង​វគ្គ​ ៨ក្រុម​នៅ UCL ទោះ Juventus បាន​ឈ្នះ​២-១

  • 2020-08-08 01:21:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 7

ចន្លោះមិនឃើញ

ទោះ​ជា​បរាជ័យ​ក្នុង​លទ្ធផល ២-១ នៅ​ទឹកដី​ Juventus ក្លឹប​បារាំង Lyon នៅ​តែ​បាន​ឡើង​វគ្គ ៨ក្រុម​ចុង​ក្រោយ​នៃ​ក្របខ័ណ្ឌ UEFA Champions League។

ក្នុង​ប្រកួត​ដែល​គ្រប​ដណ្ដប់​ដោយ​ក្លឹប Juventus ខាង​ Lyon បាន​ស៊ុត​បញ្ចូល​ទី​មុន​បាន​មួយ​គ្រាប់ ដោយ​អតីត​ខ្សែ​ស្លាប​ក្លឹប Manchester United កីឡាករ Memphis Depay។ ខាង​ Juventus ឯណេះ​វិញ​បាន​សង​ទៅ​វិញ ២គ្រាប់ ដែល​ជា​ថ្វី​ជើង​របស់​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​ Cristiano Ronaldo។

យ៉ាងណាមិញ ២គ្រាប់​នេះ​នៅ​តែ​មិន​អាច​ជួយ​ Juventus ឡើយ ដោយសារ​តែ Lyon មាន​គ្រាប់​ក្រៅ​ដី​ចំនួន ១គ្រាប់ ខណៈ​ក្លឹប​បារាំង​មួយ​នេះ​បាន​យក​ឈ្នះ​ក្លឹប​អ៊ីតាលី​នៅ​ក្នុង​ដី​ ១-០ កាល​ពី​ខែ​កុម្ភៈ មុន​ពេល​កូវីដ-១៩​រាលដាល​នៅ​ទ្វីប​អឺរ៉ុប៕

ខាង​ក្រោម​នេះ​ជា​វីដេអូ​ហាយឡាយ​៖

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់