• 2020-08-08 00:18:52
  • ព័ត៌មាន

Zidane ធ្លាក់​ចេញ​ពី​ព្រឹត្តិការណ៍ Champions League លើក​ទី១ ក្នុង​នាម​ជា​គ្រូ​បង្គោល

  • 2020-08-08 00:18:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ធ្លាក់​ចេញ​ពី​ក្របខ័ណ្ឌ UEFA Champions League របស់​ក្លឹប​ Real Madrid កាល​ពី​យប់​មិញ ធ្វើ​ឲ្យ​លោក Zinedine Zidane ធ្លាក់​ចេញ​ពី​កម្មវិធី​បាល់ទាត់​កំពូល​អឺរ៉ុប​ជា​លើក​ទី១ ហើយ​ក្នុង​នាម​ជា​គ្រូ​បង្គោល។

តាំង​ពី​ដឹកនាំ​ក្លឹប​អធិរាជ​ស​នេះ​កាល​ពី​ឆ្នាំ២០១៦មក បុរស​ជនជាតិ​បារាំង​រូប​នេះ​ជួយ​ឲ្យ​ក្លឹប​មួយ​នេះ​ឈ្នះ​ពាន UEFA Champions League ៣ឆ្នាំ​ជាប់ៗ​គ្នា​មុន​នឹង​លាលែង​ពី​តំណែង​កាល​ពី​ឆ្នាំ២០១៨។

Manchester City បាន​បំបាក់ Real Madrid ក្នុង​ទឹកដី​អង់គ្លេស​ក្នុង​លទ្ធផល ២-១ ដែល​ធ្វើ​ឲ្យ​លទ្ធផល​សរុប​ទាំង​ ២ជើង​នៃ​វគ្គ១៦ក្រុម​ចុង​ក្រោយ​នេះ​គឺ ៤ ទល់​នឹង ២៕

ខាង​ក្រោម​នេះ​ជា​វីដេអូ​ហាយឡាយ​នៃ​ការ​ប្រកួត៖

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់