• 2020-08-07 11:37:45
  • បាល់ទាត់

De Jongសារភាពថា​ គេ​ធ្វើ​មិន​សូវ​បាន​ល្អ​សោះ​ ក្នុង​រដូវ​កាល​ដំបូង​នេះ​

  • 2020-08-07 11:37:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ក្លឹប​ Barcelona កីឡាករ​ Frenkie de Jong បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ រដូវ​កាល​គេ​ដំបូង​នៅ​ក្លឹប​នេះ​មិន​សូវ​ល្អ​សោះ​ គេ​គួរ​តែ​ធ្វើ​ឲ្យ​បាន​ល្អ​ជាង​នេះ​ទៀត​។

De Jong បាន​និយាយ​ថា​៖" ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​មែន​ទែន​ ដែល​បាន​មក​លេង​នៅ​ Barca ដែល​ជា​ក្លឹប​នៅ​ក្នុង​ក្ដី​ស្រមៃ​របស់​ខ្ញុំ​រហូត​មក​។ ខ្ញុំ​ពេញ​ចិត្ត​នឹង​ជីវិត​នៅ​ទី​នេះ​ ជា​មួយ​អ្នក​រាល់​គ្នា​ទាំង​អស់​។ "

ខ្សែ​បម្រើ​រូប​នេះ​បាន​បន្ត​ថា​៖" តែ​បើ​និយាយ​ពី​ការ​លេង​របស់​ខ្ញុំ​វិញ​ ខ្ញុំ​គិត​ថា​ខ្ញុំ​គួរ​តែ​ធ្វើ​ឲ្យ​បាន​ល្អ​ជាង​នេះ​ ខ្ញុំ​​គិត​ថា​ខ្ញុំ​លេង​មិន​សូវ​ល្អ​​មិន​តិច​​ប្រកួត​ទេ​ តែ​ចំពោះ​​ការ​លេង​បាន​ល្អ​ក៏​មិន​បាន​ច្រើន​ប្រកួត​ដែរ​។ យ៉ាង​ណា​មិញ​ ខ្ញុំ​មិន​មាន​បញ្ហា​រឿង​ហ្នឹង​ទេ​ គ្រាន់​តែ​គិត​ថា​ខ្ញុំ​មិន​ទាន់ធ្វើ​បាន​ល្អ​នៅ​ឡើយ​ទេ​។ "

De Jong បាន​លេង​ឲ្យ​ Barca តាំង​ពី​ថ្ងៃ​ទី​០១​ ខែ​កក្កដា​ ឆ្នាំ​២០១៩​មក​ ដោយ​ចូល​រួម​បាន​ ៤០​ប្រកួត​និង​រក​បាន​គ្រាប់​បាល់​ ២​គ្រាប់​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់