• 2020-08-07 11:11:21
  • បាល់ទាត់

Man Utd មាន​កីឡាករ​ ៣រូប ជាប់​ជា​បេក្ខភាព​ពាន​កីឡាករ​ឆ្នើម​វ័យ​ក្មេង​របស់ PL

  • 2020-08-07 11:11:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ

ក្នុង​ល្ងាច​ម៉ោង​នៅ​កម្ពុជា​ Premier League បាន​បញ្ចេញ​ឈ្មោះ​កីឡាករ ៨រូប ដែល​ជាប់​ជា​បេក្ខភាព​កីឡាករ​ឆ្នើម​វ័យ​ក្មេង​ប្រចាំ​លីគ​ក្នុង​រដូវ​កាល២០១៩/២០។ ចំណោម​កីឡាករ​ទាំង ៨រូប​នោះ​មាន​កីឡាករ​មក​ពី Manchester United ៣រូប Chelsea ២រូប និង​ ១រូប​មក​ពី Liverpool, Aston Villa និង Sheffield United។

កីឡាករ​ Man Utd ទាំង​ ៣នោះ​មាន​ដូច​ជា ខ្សែ​ប្រយុទ្ធ Marson Greenwood (១៨ឆ្នាំ) ​ខ្សែ​ប្រយុទ្ធ​បារាំង Anthony Martial (២៤ឆ្នាំ) និង​ខ្សែ​ប្រយុទ្ធ​អង់គ្លេស Marcus Rashford (២២ឆ្នាំ)។

ចំណែក​ ២រូប​មក​ពី Chelsea វិញ​មាន​ដូច​ជា ខ្សែ​បម្រើ​អាមេរិក Christian Pulisic (២១ឆ្នាំ) និង​ខ្សែ​បម្រើ​អង់គ្លេស Mason Mount (២១ឆ្នាំ)។

Liverpool វិញ​បាន​ខ្សែ​ការពារ​ស្លាប Trent Alexander-Arnold (២១ឆ្នាំ) រីឯ Aston Villa បាន​ប្រធាន​ក្រុម Jack Grealish (២៤ឆ្នាំ) និង​ Sheffield United មាន អ្នក​ចាំ​ទី Dean Henderson (២៣ឆ្នាំ)៕

ប្រភព៖ Premier League ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់