• 2020-08-07 07:31:04
  • បាល់ទាត់

គ្រូ Lyon ​ថា​ទោះ​ឈ្នះ​ជើង​ទី​១​មែន ប៉ុន្តែ​យប់​នេះ ៥០-៥០ ​ទេ​

  • 2020-08-07 07:31:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 19

ចន្លោះមិនឃើញ

​Rudi Garcia ​អ្នក​ចាត់ការ​ក្រុម Lyon ​ថា​ការ​ប្រកួត​ទល់​ក្រុម Juventus ​នៅ​រាត្រី​នេះ​គឺ​សង្ឃឹម​៥០-៥០​ទេ ​បើ​ទោះ​ជា​ជើង​ទី​១​កន្លង​ទៅ​ឈ្នះ ១-០​ ក៏​ដោយ។

​ម៉ោង​២​រំលង​អាធ្រាត្រ​នេះ ​ក្រុម Juventus ​នឹង​ស្វាគមន៍​ក្រុម​ភ្ញៀវ Lyon ​សម្រាប់​ជើង​ទី​២​ពាន​រង្វាន់ UEFA Champions League ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។ ​កាល​ពី​ជើង​ទី​១​កន្លង​ទៅ ​នៅ​បារាំង ​ក្រុម Lyon ​បាន​យក​ឈ្នះ​លើ​ក្រុម Juventus ​ក្នុង​លទ្ធផល ១-០ ​ទៅ​ហើយ។ ​បើ​តាម​លទ្ធផល​នេះ ​ជើង​ទី​២​គឺ​ក្រុម​មក​ពី​លីគ​បារាំង ​មាន​ប្រៀប​ជាង​ក្រុម​ម្ចាស់​ផ្ទះ​អ៊ីតាលី​ច្រើន។​

តែ​យ៉ាងណា​ក៏​ដោយ ​លោក Rudi Garcia ​អ្នក​ចាត់ការ​ក្រុម Lyon មិន​យល់​ស្រប​ឡើយ។ ​លោក បាន​បញ្ជាក់​ថា​ប្រកួត​នេះ Juventus ​ទេ ដែល​មាន​ប្រៀប​ជាង​ក្រុម​របស់​លោក។ ខណៈ​ដែល​ការ​សង្ឃឹម​វិញ គឺ​មាន​ត្រឹម​៥០-៥០​ប៉ុណ្ណោះ។ ​ក្រុម​សេះ​បង្កង់​ជា​ក្រុម​ជើង​ឯក​លីគ​អ៊ឺតាលី ​ពួកគេ​កំពុង​លេង​បាន​ល្អ។ តែ​បើ​សិន​រាត្រី Lyon ​អាច​រក​បាន​១​គ្រាប់ ​នោះ​ឱកាស​ឡើង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នឹង​មាន​ច្រើន​មិន​ខាន៕

ប្រភព៖ BBC អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់