• 2020-08-07 04:20:55
  • បាល់ទាត់

ម៉ាត់ ណូរុណ ៖ ខ្ញុំ​ចង់​បាន​ស្បែក​ជើង​មាស​ក្នុង​រដូវ​កាល​នេះ

  • 2020-08-07 04:20:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​បឹង​កេត ម៉ាត់ ណូរុណ បាន​និយាយ​ថា « ចំពោះ​ខ្ញុំ ជួយក្រុមឱ្យឈ្នះជើងឯក ជាគំនិតទីមួយ បន្ទាប់មកគឺខ្ញុំខំប្រឹងទាត់បញ្ចូលទីឱ្យបានច្រើនសម្រាប់ខ្លួនឯង ព្រោះ​ខ្ញុំ​ចង់​បាន​ស្បែក​ជើង​មាស​ក្នុង​រដូវ​កាល​នេះ»។

ម៉ាត់ នូរុណ

លីគ​កំពូល​កម្ពុជា​សប្ដាហ៍​ទី១១ បឹង​កេត នឹង​ត្រូវ​ប៉ះ​ក្រុម​យុវជន​បាទី​នៅ​ទីលាន Cambodia Airway ម៉ោង ៣:៣០​។ គិត​មក​ដល់​ពេល​នេះ​ម៉ាត់ នូរុណ រក​បាន​៧​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន ៨ លើក​ក្នុង​ចំណោម ៩ ​ប្រកួត​ ស្រប​ពេល​​អ្នក​រក​គ្រាប់បាល់​ច្រើន​ជាង​គេ​ពេល​នេះ​​មាន​ចំនួន ២ នាក់​គឺ Pedro Augusto និង Private រក​បាន ១២ គ្រាប់​ស្មើ​គ្នា​។

សូម​រំលឹក​ថា ម៉ាត់​ នូរុណ រកគ្រាប់បាល់ដំបូងក្នុងរដូវកាលនេះ ពេលទាត់ចូលក្រុមអង្គរថាយ​ហ្គឺរ (បាល់ពិន័យ១១ម៉ែត្រ) និងរកបាន១គ្រាប់ថែមទៀតក្នុងជំនួបទល់នឹងក្លិបសូលទីឡូអង្គរ ក្រោយមកទៀត ២គ្រាប់ ទល់នឹងក្លិបភ្នំពេញក្រោន និងចុងក្រោយគឺ ធ្វើបាន Hattrick ទល់នឹងក្លិបអគ្គិសនីកម្ពុជា ៕

ប្រភព៖ បឹងកេត

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់