• 2020-08-07 03:52:28
  • បាល់ទាត់

អតីត​ខ្សែ​ប្រយុទ្ធ​បារាំង Anelka ទម្លាយ​រឿង​ស្អប់ Real Madrid ខ្លាំង​បំផុត

  • 2020-08-07 03:52:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ

ក្នុង​វីដេអូ​ឯកសារ​របស់ Netflix ថ្មីៗនេះ អតីត​ខ្សែ​ប្រយុទ្ធ​បារាំង Nicolas Anelka បាន​សារភាព​រូប​គេ​ស្អប់​ Real Madrid ខ្លាំង​ណាស់ ហើយ​ថា​ការ​នៅកីឡដ្ឋាន Santiago Bernabe ប្រទេស​អេស្ប៉ាញ​ គឺ​មិន​អាច​ទទួល​យក​បាន។

Nicolas Anelka

អតីត​កីឡាករ Chelsea, Liverpool, Arsenal, Juventus, PSG, Man Utd បញ្ជាក់​ថា ៖«ខ្ញុំ​យល់​ថា​អ្វី​ទៅ​ជា​តារា ពេល​ខ្ញុំ​ទៅ​ចូល​រួម​ជាមួយ Real Madrid។ ខ្ញុំ​ស្អប់​វា។ បន្ទាប់​ពី​ធ្វើ​សន្និសីទ​សារព័ត៌មាន​ ខ្ញុំ​បាន​ទៅ​បន្ទប់​ផ្លាស់​សំលៀកបំពាក់។ ខ្ញុំ​ទៅ​មុន​គេ ហើយអង្គុយ​ចុះ​ ​កីឡាករ​ផ្សេង​ទៀត​កំពុង​ដើរ​មក​កាន់​ខ្ញុំ​ ហើយ​និយាយ​ថានោះ​ជា​កន្លែង​ខ្ញុំ។ ខ្ញុំ​ក៏​​តប​ថា Oh សុំទោស។ តើ​ខ្ញុំ​អាច​អង្គុយ​កន្លែង​​នេះ​បាន​ទេ? ហើយ​កីឡាករ​ផ្សេង​ក៏​មក ហើយ​និយាយ​ថានោះ​ជា​កន្លែង​ខ្ញុំ»។

កីឡាករ​ និង​គ្រូ​បង្វឹក​​របស់ក្លឹប Mumbai City FC វ័យ​៤១​ឆ្នាំ​បន្ថែម​​ថា រឿង​នេះ​បាន​​កើត​ឡើង​ជិត​២០​នាទី ហើយ​សួរ​ខ្លួន​ឯង​ថា​​មក​ធ្វើ​អ្វី​នៅ​ទី​នេះ។

Anelka សង្កត់​ធ្ងន់​យ៉ាងដូច្នេះ ៖«អ្វី​ខ្ញុំ​ជួប​ថ្ងៃ​នោះ គឺ​​ជា​ការ​ចាប់​ផ្ដើម​នៃ​សុបិន​អាក្រក់។ មាន​ការ​លះ​បង់​ច្រើន​ណាស់ ដែល​ត្រូវ​ធ្វើ ប្រហែល​មក​ពី​ខ្ញុំ​ក្មេង​ពេក​ទើប​មិន​យល់។ មាន​សម្ពាធ​​ខ្លាំងណាស់។ ខ្ញុំ​នៅ​ក្នុង​ទំព័រ​​ព័ត៌មាន​ជា​រៀង​រាល់​ថ្ងៃ។ នៅ​លើ​ទី​លាន​​មាន​រឿង​មិន​ល្អ​​ជាច្រើន​។ ខ្ញុំ​​គ្មាន​ជីវិត​ឯកជន។ ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​បាន​។ អ្នក​អាយុ​ទើប​២០​ឆ្នាំ អ្នក​ដើរ​លើផ្លូវមិន​បាន​។ អ្វីៗ​ដែល​អ្នក​និយាយ និង​អ្វី​ដែល​អ្នក​ទិញនៅ​ថ្ងៃ​នេះ នឹង​មាន​លើ​សារព័ត៌មាន​នៅ​ថ្ងៃ​ស្អែក»។

អតីត​ជម្រើស​ជាតិ​​បារាំង បាន​ចំណាយ​ពេល​១​ឆ្នាំ​នៅ​អេស្ប៉ាញ បន្ទាប់​ពី​ចូលរួម​ជាមួយ Arsenal ក្នុង​ឆ្នាំ​១៩៩៩។ គេរក​បាន​២​គ្រាប់​​ក្នុង​ការ​បង្ហាញ​ខ្លួន​១៩​ប្រកួត​នៅ La Liga និង​រក​បាន​២​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​១០​ប្រកួត​នៅ Champions League៕ ​​

ប្រភព៖ Goal ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់