• 2020-08-06 12:51:43
  • បាល់ទាត់

Barca ទិញ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ពី​ប្រេស៊ីល​ ដោយ​ដាក់​ថ្លៃ​ផ្ដាច់​កុងត្រា​ រាប់​រយ​លាន​ដុល្លារ​

  • 2020-08-06 12:51:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 6

ចន្លោះមិនឃើញ

ក្លឹប​ Barcelona បាន​ទិញ​ខ្សែ​ប្រយុទ្ធ​ពី​ក្រុម​ថ្នាល​យុវជន​របស់​ក្លឹប​ Sao Paulo កីឡាករ​ Gustavo Maia នៅ​​ថ្ងៃ​នេះ​ ក្នុង​ទឹក​ប្រាក់​ជាង​ ៥.៣​លាន​ដុល្លារ​។

Maia បាន​ចុះ​កុង​ត្រា​លេង​ឲ្យ​ក្រុម​ថ្នាល​យុវជន​របស់​ Barca រយៈ​ពេល​៥ឆ្នាំ​ គឺ​ចាប់​ថ្ងៃ​នេះ​ត​ទៅ​ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៥​។

យ៉ាង​ណា​មិញ​ ចំពោះ​ក្លឹប​ណា​ដែល​ចង់​បាន​កីឡាករ​វ័យ​ ១៩​ឆ្នាំ​រូប​នេះ​ ក្លឹប​នោះ​ត្រូវ​ផ្ដល់​ទឹក​ប្រាក់​យ៉ាង​តិច​ ៣៥៥លាន​ដុល្លារ​ ទៅ​ឲ្យ​ Barca ដើម្បី​ផ្ដាច់​កុងត្រា​កីឡាករ​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Maia ចូល​លេង​ឲ្យ​ក្លឹប​ Sao Paulo តាំង​ពី​អាយុ​ ១៤​ឆ្នាំ​ដោយ​បាន​ឆ្លង​កាត់​ការ​ហ្វឹកហាត់​ និង​ការ​ប្រកួត​ជា​ច្រើន​ផង​ដែរ​៕

ប្រភព៖ FC Barcelona ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់