• 2020-08-06 12:35:16
  • ព័ត៌មាន

មិនមែន Ronaldo ឬ Messi ទេ ដែល​ឈ្នះ​ UCL ច្រើន​ជាង​គេ​ តែ​ជា​កីឡាករ​រូប​នេះ​វិញ​ទេ

  • 2020-08-06 12:35:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 8

ចន្លោះមិនឃើញ

ក្របខ័ណ្ឌ UEFA Champions League ជា​កម្មវិធី​ប្រកួត​បាល់ទាត់​កំពូល​អឺរ៉ុប ដែល​មាន​កីឡាករ​ជា​ច្រើន​ស្រម៉ៃ​ចង់​លើក​ពាន​មួយ​នេះ។ យ៉ាងណាក៏ដោយ Sabay ក្នុង​ថ្ងៃ​នេះ​ដែរ ចង់​បង្វែរ​ចំណាប់​អារម្មណ៍​ប្រិយមិត្ត​អ្នក​អាន មក​ស្គាល់​មុខ​ពី​កីឡាករ​ដែល​ឈ្នះ​ពាន​កំពូល​មួយ​នេះ​ច្រើន​ជាង​គេ។

កីឡាករ​រូប​នោះ​មិនមែន​ជា​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ឬ Lionel Messi នោះ​ទេ តែ​លោក​ធ្លាប់​ជា​ខ្សែ​ស្លាប​របស់ Real Madrid។ កីឡាករ​រូប​នោះ​គឺ Paco Gento ឬ Francisco Gento។

បុរស​ជនជាតិ​អេស្ប៉ាញ​មួយ​នេះ បាន​ជួយ​ឲ្យ Real Madrid លើក​ពាន European Cup ឬ UCL ក្នុង​ពេល​បច្ចុប្បន្ន​ចំនួន ៦ដង​អំឡុង​ទសវត្ស​ទី៥០ និង​៦០។

កើត​ក្នុង​ឆ្នាំ១៩៣៣ លោក Gento បាន​ចូល​រួម​ជាមួយ Real Madrid កាល​ពី​ឆ្នាំ១៩៥៣ ដល់ឆ្នាំ​១៩៧១ ដោយ​លេង​បាន ៤២៨ប្រកួត ហើយ​រក​បាន ១២៨គ្រាប់៕

ប្រភព៖ transfermarkt ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់