• 2020-08-06 11:38:55
  • បាល់ទាត់

ប្រធាន​ក្លឹប Barca ច្បាស់​ថា Messi នឹង​បញ្ចប់​អាជីព​នៅ​ក្លឹប​របស់​លោក

  • 2020-08-06 11:38:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Josep Maria Bartomeu ប្រធាន​ក្លឹប Barcelona បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា លោក​ច្បាស់​ណាស់​ថា ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Lionel Messi នឹង​បញ្ចប់​អាជីព​បាល់ទាត់​នៅ​ក្លឹប​របស់​លោក។

លោក​បាន​លើកឡើង​ថា៖ " មិនមែន​ខ្ញុំ​ចេះ​តែ​ថា​ទេ Messi និយាយ​ខ្លួន​ឯង​តែ​ម្ដង​ថា គេ​នឹង​បញ្ចប់​អាជីព​នៅ​ក្លឹប Barcelona ហើយ​ក្លឹប​នេះ​ជា​ក្លឹប​តែ​មួយ​គត់​របស់​គេ​ " ។

លោក​បាន​បន្ត​ថា៖ " Messi ជា​កីឡាករ​ល្អ​ជាង​គេ​លើ​លោក មិន​មែន​ទើប​តែ​ឥលូវ​ទេ តែ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ " ។

សូម​បញ្ជាក់​ផង​ដែរ​ថា Messi បាន​ចំណាយ​ពេល​ជាង ១៦ឆ្នាំ​ហើយ​នៅ​ក្លឹប Barcelona ទោះ​បី​ជា​មាន​ពាក្យ​ចចាមអារ៉ាម​ក្នុង​ការ​ចាកចេញ​ ឬ ការ​ចែចូវ​ពី​ក្លឹប​ផ្សេង​ក៏​ដោយ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី