• 2020-08-06 02:50:10
  • បាល់ទាត់

Bale គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​របស់ Real ត្រៀម​ប៉ះ Man City ស្អែក​ទេ

  • 2020-08-06 02:50:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ​សញ្ជាតិ​វែល Gareth Bale មិន​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​កីឡាករ​​ទាំង​២៤​នាក់​របស់ Real Madrid ដើម្បី​លេង​ Champions League វគ្គ​​១៦​ក្រុម​ចុងក្រោយ​ជើង​ទី​ពីរ​ទល់​នឹង Manchester City នៅ​ថ្ងៃ​ស្អែក។

City បាន​យក​ឈ្នះ ២-១ កាល​ពី​ជើង​ទី​មួយ​ក្នុង​ទឹក​ដី​ប្រទេស​អេស្ប៉ាញ​ក្នុង​ខែ​កុម្ភៈ មុន​ពេល​វីរុស​កូរ៉ូណា​រាតត្បាត ធ្វើ​ឲ្យ​កម្មវិធី​ប្រកួត​ត្រូវ​ផ្អាក​អស់​រយៈពេល​៥​ខែ។ Bale វ័យ​៣១​ឆ្នាំ​បាន​លេង​តែ​២​ប្រកួត​គត់ ជាមួយ​នឹង​ការ​ចាប់​ផ្ដើម​ជា​ជម្រើស​​ដំបូង​ម្ដង ក្នុង​១១​ប្រកួត​របស់ Real ចាប់​តាំង​ពី​បាល់ទាត់​អេស្ប៉ាញ​ត្រឡប់​វិញ​កាល​ពី​ខែ​មិថុនា។

សម្រាប់​ជំនួប​របស់ City និង Madrid ក្រុម​ណា​ឈ្នះ​នឹង​ឡើង​ទៅ​ជួប​ Lyon ឬ Juventus វគ្គ​៨​ក្រុម​ចុងក្រោយ។ ចំពោះ​ការ​ប្រកួត​ទាំងអស់​នៅ Champions League ចាប់​ពី​វគ្គ​៨​ក្រុម​ឡើង​ទៅ​នឹង​ត្រូវ​លេង​នៅ​ប្រទេស​ព័រទុយហ្គាល់ ហើយ​វគ្គ​ផ្ដាច់ព្រ័ត្រ​​លេង​នៅ​ថ្ងៃ​ទី ២៣ ខែ សីហា៕​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់