- 2020-08-06 02:29:34
- បាល់ទះ
ធ្លាក់ដៃខ្លាំង! ចាញ់៤សិតម្សិលមិញ សុវណ្ណនាថ ចុះសល់ ៥៥៥៥ ចារជាកំណត់ត្រា
- 2020-08-06 02:29:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាក់ដៃខ្លាំង! ចាញ់៤សិតម្សិលមិញ សុវណ្ណនាថ ចុះសល់ ៥៥៥៥ ចារជាកំណត់ត្រា
ចន្លោះមិនឃើញ
រឿងមិននឹកស្មានដល់ នៅតារាងបាល់ទះហេងហេងមានរិទ្ធកាលពីម្សិលមិញ ស្មាត់ធំបាល់ទះលំដាប់ស្រុកខ្មែរ រ៉េត សុវណ្ណនាថ បានចាញ់បួនសិតជាប់គ្នា មិនអាចសងសឹកគូប្រកួតបានឡើយ ហើយថែមទាំងនៅសល់ ៥៥៥៥ ចារឈ្មោះជាប់ជាកំណត់ត្រាចាញ់។
នៅសល់៥៥៥៥នេះមានន័យថា ការប្រកួតបួនស្មើសិតទីមួយ ជាមួយបួក្រុមខាវនិងខនឆ្វេងតាកែវ អ្នកផ្ដាច់រហស្សនាមប្ដូរចង្កេះលើអាកាស មានពិន្ទុតែ៥គ្រាប់ប៉ុណ្ណោះ។ សិតទីមួយក្រុមបួខាវបានយកឈ្នះ សុវណ្ណនាថ ១៥ ទល់ ៥ ពិន្ទុ។
ចាញ់មិនអស់ចិត្ត សុវណ្ណនាថ ក៏បានសុំសងសឹកភ្លាមៗ ប៉ុន្តែមិនបានសម្រេច។ ចប់ការប្រកួតសុវណ្ណនាថ ចាញ់ក្នុងពិន្ទុបច្ចេកទេស ៥ ទល់ ១៥។
សិតទីមួយ ៤ស្មើ
- សុវណ្ណនាថ ៥-១៥
សិតទីពីរសុំសងសឹក
- សុវណ្ណនាថ ៥-១៥
ដល់សិតទីបីលេងគូថ្មី សុវណ្ណនាថ បានចាប់ដៃគូជាមួយម៉ាប់ឆ្វេងបីស្មើ តទល់ជាមួយស្មាត់ធំកំពុងឡើងកូដរហស្សនាមឥន្ទ្រីញីឈ្មោល ឌូកនិងក្ដូ។ សិតនេះដាវញីឈ្មោល សុវណ្ណនាថ និងម៉ាប់ឆ្វេង មានពិន្ទុរាប់តែ៥គ្រាប់ជាថ្មីម្ដងទៀត ខណៈឌូកនិងក្ដូ មាន១៥ គ្រាប់ទទួលបានជ័យជម្នះ។
ក្រោយពីចាញ់សិតទីមួយ សុវណ្ណនាថ ក៏បានសុំសងសឹកក្ដៅៗដូចគូមុនដែរ ប៉ុន្តែឱ្យឥន្ទ្រីញីឈ្មោលត៣និង៤ ចំណែកខាងសុវណ្ណនាថ ដកម៉ាប់ឆ្វេងចេញ។ យ៉ាងណាស្មាត់មានរហស្សនាមអង់គ្លេសមួយទៀតថា Super Neymar នៅតែមិនអាចគេផុតពីកំណត់ត្រាចាស់ ពោលគឺមានពិន្ទុរាប់តែ ៥គ្រាប់ដូចគ្នា។
សិតទីមួយ ៤ស្មើ
- សុវណ្ណនាថ ៥-១៥
សិតទីពីរសុំសងសឹក
- សុវណ្ណនាថ ៥-១៥
គួរបញ្ជាក់ថាមួយរយៈចុងក្រោយ សុវណ្ណនាថ ត្រូវបានគេឱ្យរហស្សនាមថា «ជួបចាញ់»។ តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះទម្រង់លេងរបស់ សុវណ្ណនាថ ក៏ដូចជាម៉ាប់ឆ្វេងនេះ?