• 2020-08-06 02:00:05
  • បាល់ទាត់

Lingard រក​បាន​មួយ​គ្រាប់ ជួយ United កក់​កៅអី​៨​ក្រុម Europa League

  • 2020-08-06 02:00:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United បាន​លេង​ដេញ​តាម​ពី​ក្រោយ​​យក​ឈ្នះ​ក្រុម​​របស់​អូទ្រីស LASK នៅ​កីឡដ្ឋាន Old Trafford លទ្ធផល​ ២-១ ជើង​ទី​ពីរ​ពាន Europa League បាន​ឡើង​វគ្គ​៨​ក្រុម​ចុងក្រោយ​កាល​ពី​យប់​មិញ។

សម្រាប់​ការ​ប្រកួត​គ្រាប់​បាល់​ដំបូង​កើត​ឡើង​ពី​ក្រុម LASK ដែល​ធ្វើ​បាន​ដោយ​កីឡាករ Phillip Wiesinger។ យ៉ាងណាមិញ​នៅ​នាទី​បន្តបន្ទាប់ United បាន​វាយ​បក​រក​បាន​២​គ្រាប់​វិញ​​ដែល​ជា​ការ​ទាត់​បញ្ចូល​ទី​ពី​កីឡាករ​ Jesse Lingard និង Anthony Martial។

កាល​ពី​ជើង​ទី​មួយ Man Utd បាន​យក​ឈ្នះ ៥-០ ដូច្នេះ​សរុប​ទាំង​ពីរ​ជើង​បិសាច​ក្រហម​​ឈ្នះ ៧-១។ Manchester United នឹង​ឡើង​ទៅ​ប៉ះ Copenhagen ក្រុម​របស់​ប្រទេស​ដាណឺម៉ាក៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់