• 2020-08-05 12:14:01
  • បាល់ទាត់

នាំ​មុខ Juventus ១-០ ខ្សែ​បម្រើ Lyon ជឿជាក់​ថា​ក្លឹប​ខ្លួន​អាច​ឈ្នះ​ដល់ Champions League

  • 2020-08-05 12:14:01
  • ចំនួនមតិ 41 | ចំនួនចែករំលែក 6

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រេស៊ីល​កីឡាករ Bruno Guimaraes បាន​និយាយ​ប្រាប់​សារព័ត៌មាន​បារាំង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា គេ​ជឿជាក់​ថា​ក្លឹប Lyon អាច​យក​ឈ្នះ​មិន​ត្រឹម​តែ Juventus ទេ តែ​ថែម​ទាំង​ឈ្នះ​ពាន UEFA Champions League ទៀត​ផង​។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា៖ " យើង​អាច​ឈ្នះ​ពាន UEFA Champions League។ ខ្ញុំ​ជឿ​ថា​អញ្ចឹង​ " ។

Bruno បាន​បន្ត​ថា៖ " វា​មិន​ជា​បញ្ហា​ទេ រឿង​ Juventus ជា​ក្លឹប​ខ្លាំង​នោះ​ សំខាន់​ពួក​គេ​លេង​រហូត​ដល់​ទៅ​ ១២ប្រកួត ហើយ​យើង​លេង​តែ​មួយ​ប្រកួត​នៅ League Cup។ ប៉ុន្តែ​ក្នុង​បាល់ទាត់​អ្វី​ៗ​ក៏​អាច​កើត​ឡើង​ដែរ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Lyon​ នឹង​ជួប​ Juventus ម្ដង​ទៀត​នៅ​ទឹកដី​អ៊ីតាលី ក្នុង​វគ្គ ១៦ក្រុម​ចុង​ក្រោយ។ ក្លឹប​បារាំង​មួយ​នេះ​បាន​យក​ឈ្នះ​ក្លឹប​អ៊ីតាលី​ក្នុង​លទ្ធផល ១-០ កាល​ពី​ជើង​ទី១ កន្លង​ទៅ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់