- 2020-08-05 06:00:00
- បាល់ទះ
អ្នកលើកបាល់ដៃឯក សួន ចាន់ណារ៉ូ ថា មុខរបរលក់សានូស្រលាញ់យូរហើយ
- 2020-08-05 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកលើកបាល់ដៃឯក សួន ចាន់ណារ៉ូ ថា មុខរបរលក់សានូស្រលាញ់យូរហើយ
ចន្លោះមិនឃើញ
អ្នកលើកបាល់ (ប៉ះសេ) ដៃឯកជម្រើសជាតិកម្ពុជា សួន ចាន់ណារ៉ូ ថា មុខរបរដែលខ្លួនទើបតែចាប់ផ្ដើមប្រកបនេះ (លក់សានូ) ជាក្ដីស្រមៃយូរមកហើយ។
ដៃប៉ះសេលេខ១គ្មានពីរនៅកម្ពុជាបច្ចុប្បន្នរូបនេះបានឲ្យដឹងថា របររកស៊ីនេះគឺដើម្បីចង់បានចំណូលបន្ថែម ណាមួយសានូប្រភេទនេះល្អប្រើសម្រាប់កីឡាករទូទៅ។ ណារ៉ូ បន្ថែមថា សានូនេះនាំចូលពីថៃពិតៗ និងនាំចូលដោយខ្លួនឯងផ្ទាល់ ពិសេសគឺល្អប្រើខ្លាំង ពាក់ទៅមិនមានការឈឺចាប់។ ដូច្នេះគេសំណោមពរប្រិយមិត្តឲ្យជួយគាំទ្រផងដែរ។
សូន ចាន់ណារ៉ូ បច្ចុប្បន្នក៏ជាអ្នកប៉ះសេសំខាន់របស់ក្លឹបបាល់ទះអាជីពវិសាខា។ ចំណែកសានូប្រសិនបើប្រិយមិត្តចាប់អារម្មណ៍ចង់ជួយគាំទ្រអាចទាក់ទងទៅគណនីហ្វេសប៊ុករបស់ សួន ចាន់ណារ៉ូ ផ្ទាល់គឺ Ro Pha Din ៕