• 2020-08-05 02:54:45
  • បាល់ទះ

ស្ដេច​បាល់ទះ​ឆ្នាំ​២០០៧ សោម ចំណាប់ វិភាគ​យ៉ាង​ពិសេស​បើ​ គួន​ ម៉ុម ប៉ះ សុវណ្ណនាថ

  • 2020-08-05 02:54:45
  • ចំនួនមតិ 109 | ចំនួនចែករំលែក 217

ចន្លោះមិនឃើញ

បន្ទាប់​ពី​ប្រិយមិត្ត​អ្នក​គាំទ្រ​បាល់ទះ​មួយ​ចំនួន​ចង់​ឃើញ​ការ​ប្រកួត​​មិត្ត​ភាព​រវាង​​​ស្មាត់​កំពុង​ឡើង​កូដ​ គួន ម៉ុម ប៉ះស្មាត់ប្ដូរ​ចង្កេះ​លើ​អាកាស​ សុវណ្ណនាថ ពេល​នេះ​លោក សោម ចំណាប់ គ្រូ​បង្វឹក​​បាល់ទះ​​ជម្រើស​ជាតិ​ឆ្នេរខ្សាច់ ហើយ​ក៏​ជា​ស្ដេច​បាល់ទះ​អំឡុង​ឆ្នាំ​២០០៧ បាន​ចូល​ខ្លួន​មក​វិភាគ​ប្រាប់​ប្រិយមិត្ត​បើ​សិន​​ស្មាត់​ទាំង​ពីរ​នេះ​ប៉ះ​គ្នា​មែន។

លោក សោម ចំណាប់ កាល​ឈ្នះ​មេដាយ​សំរឹទ្ធ នៅស៊ីហ្គេម ២០០៧ (រូប​ថត៖ ផ្ដល់ឲ្យ​)

​អតីត​​កីឡាករ​ជម្រើស​ជាតិ​បាល់ទះ​ឆ្នេរ​ខ្សាច់​​កម្ពុជា​​ខាង​លើ​បាន​វិភាគ​ថា ប្រសិន​បើ​ គួន ម៉ុម ប៉ះ សុវណ្ណនាថ ក្នុង​លក្ខខ័ណ្ឌ​បី​ស្មើ​ សុវណ្ណនាថ អាច​មាន​ប្រៀប​ជាង​ ពី​ព្រោះ​បាល់​បី​គឺ​ពឹង​ផ្អែក​ខ្លាំង​លើ​ការ​ចាប់​សេវ៉ា (ទទួល​សេវ៉ា ) ចំពោះ​ការ​ផ្ដាច់​គឺ​ដាច់​ដូច​គ្នា​។ ​លោក​សង្កត់​ធ្ងន់​ថា ​គិត​ដល់​ចំណុច​នេះ​ គឺ​សុវណ្ណនាថ រឹង​សេ​វ៉ា​ជាង​ ម៉ុម បន្តិច ដូច្នេះ​បើ​លេង​បី​ស្មើ​គឺ ខាង​ សុវណ្ណនាថ មាន​ប្រៀប​ជាង។

​ប៉ុន្តែ​ប្រសិន​បើ​លេង​បួន​ស្មើ​វិញ គ្រូ​បង្វឹក​ខាង​លើ​និយាយ​​​ថា ម៉ុម​ មាន​ប្រៀប​ជាង ព្រោះ​ម៉ុម​គេ​​មាន​រនាំង​ល្អ​ជាង គេ​ខ្ពស់​ៗ​ជាង​ ហើយ​​លេង​បួន​មាន​អ្នក​​ទទួល​សេវ៉ា​ ៣ នាក់​ពេញ​។ ដូច្នេះ​បើ​លេង ៤ ស្មើ​ សុវណ្ណនាថ ពិត​ជា​ពិ​បាក​ខ្លាំង​​ក្នុង​ការ​យក​ឈ្នះ​ ម៉ុម ។

ការ​ប្រកួត​ខាង​លើ​មិន​ទាន់​កើត​ឡើង​ឡើយ ​នេះ​គ្រាន់​តែ​ជា​ការ​វិភាគ​ជូន​ប្រិយមិត្ត​អ្នក​ស្នេហា​បាល់ទះ​តែ​ប៉ុណ្ណោះ។ ជា​មួយ​គ្នា​នោះ​លោក សាន សុក្រិត គ្រូ​បង្វឹក​ក្លឹប​បាល់ទះ​វិសាខា ក៏​បាន​ប្រាប់​មក​កាន់​ Sabay ដែរ​ថា ប្រសិន​បើ​ក្លឹប​អនុញ្ញាត​ឲ្យ​​ គួន ម៉ុម អាច​ចេញ​លេង​​​ក្នុង​ជំនួប​ប៉ះ ​សុវណ្ណនាថ ​តាម​ការ​ចង់​បាន​របស់​អ្នក​គាំទ្រ​​ លោក​ពិត​ជា​សប្បាយ​ចិត្ត ។

សូម​រំលឹក​ថា កាល​ឆ្នាំ​២០១៨ ស្មាត់​ទាំង​ពីរ​ក៏​ធ្លាប់​ប៉ះ​គ្នា​ក្នុង​ជំនួប​មិត្ត​​ភាព​ដែរ ​​ពេល​នោះ​គឺ សុវណ្ណនាថ កំពុង​ពេញ​​ល្អ និង​បាន​យក​ឈ្នះ​ទៅ​លើ គួន ម៉ុម ដោយ​ប្រផិតប្រផើយ​​ពិន្ទុ​ ១៥ ទល់ ១៣។

ស្មាត់ គួន ម៉ុម (រូប​ថត៖ FB គួន ម៉ុម )
សុវណ្ណនាថ និង​ប្រពន្ធ​របស់​គេ​ (រូប​ថត៖ FB សុវណ្ណនាថ)​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់