• 2020-08-04 10:54:59
  • ព័ត៌មាន

លេចឮ​ដំណឹង​ថា Ronaldo ចង់​ចេញ​ពី​ Juventus ទៅ​លេង​ក្លឹប​ធំ​មួយ​នៅ​អឺរ៉ុប

  • 2020-08-04 10:54:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ដំណឹង​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ Cristiano Ronaldo មាន​បំណង​ចាកចេញ​ពី​ក្លឹប​អ៊ីតាលី Juventus ទៅ​លេង​នៅ​ក្លឹប​បារាំង Paris Saint-Germain នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​បារាំង France Football។

សារព័ត៌មាន​បារាំង​មួយ​នេះ​បាន​ចុះ​ផ្សាយ​ថា កីឡាករ​រូប​នេះ​ព្យាយាម​រិះរក​មធ្យោបាយ​ក្នុង​ការ​ផ្ទេរ​ចេញ​ពី​ Juventus ទៅ​លេង​នៅ​បារាំង​តាំង​ពី​មុន​ជំងឺ​កូវីដ-១៩ រាតត្បាត​ទ្វីប​អឺរ៉ុប​មក​ម្ល៉េះ។

យ៉ាងណាមិញ ដោយសារ​តែ​មាន​ការ​អាក់​ខាន​ក្នុង​ការ​ធ្វើ​ដំណើរ ក៏​ដូច​ជា​ការ​ផ្អាក​ប្រកួត​បាល់ទាត់ ដំណើរ​ការ​ផ្ទេរ​ទៅ​កាន់​ PSG កាន់​តែ​ស្ដួច​ស្ដើង​ទៅ។

France Football បាន​ចុះ​ផ្សាយ​ថា Ronaldo មិន​សូវ​សប្បាយ​ចិត្ត​នៅ​អ៊ីតាលី​ ហើយ​ចង់​ទៅ​លេង​នៅ​ PSG ដើម្បី​ជុំ​ជើង​គ្នា​ជាមួយ ខ្សែ​ប្រយុទ្ធ​បារាំង Kylian Mbappe និង​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Neymar៕

ប្រភព​៖ France Football

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់