• 2020-08-04 02:24:42
  • បាល់ទះ

អេម​​ណាស់​! មហាផ្ទៃ​ប្រកាស​រើស​កីឡាករ​ច្រើន​នាក់​ និង​ផ្ដល់​អត្ថប្រយោជន៍​ពិសេស​

  • 2020-08-04 02:24:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​បាល់ទះ​ក្រសួង​មហាផ្ទៃ​កំពុង​ប្រកាស​ជ្រើស​រើស​កីឡាករ​ជា​​ច្រើន​នាក់ ទាំង​អ្នក​លើក​បាល់ និង​ស្មាត់​​ជាមួយ​ការ​​ផ្ដល់​ជូន​អត្ថប្រយោជន៍​យ៉ាង​ពិសេស។

ក្លឹប​បាល់ទះ​ក្រសួង​មហាផ្ទៃ​

​លោក អ៊ូ សុផល គ្រូ​បង្វឹក​បាល់ទះ​ក្លឹប​​ក្រសួង​មហាផ្ទៃ​បាន​​ឲ្យ​ដឹង​ថា ក្លឹប​កំពុង​ខ្វះ​កីឡាករ​ទាំង​ស្មាត់ និង​​អ្នក​លើក​បាល់ (ប៉ះសេ​)។ ​​​សម្រាប់​ស្មាត់​ក្លឹប​មិន​បាន​កំណត់​ចំនួន​ជ្រើស​រើស​​ឡើយ ឲ្យ​តែ​ត្រូវ​តាម​លក្ខខ័ណ្ឌ​កម្ពស់​ ១,៨៥ ម៉ែត្រ​ឡើង​ (អាយុ​ក្រោម ១៩ ឆ្នាំ​) ​ដោយ​ឡែក​អ្នក​លើក​​បាល់​​ក្លឹប​ត្រូវ​ការ​ជ្រើស​រើស​ម្នាក់​​​​កម្ពស់ ១,៨០ ម៉ែត្រ​ឡើង (អាយុ​ក្រោម​ ១៨ ឆ្នាំ) ។

​គ្រូ​បង្វឹក​ខាង​លើ​បញ្ជាក់​បន្ថែម​​ ​បើ​សិន​អ្នក​ដែល​ចេះ​លេង​ល្អ​ស្រាប់ នឹង​ទទួល​បាន​​ការ​ជ្រើស​រើស​ពិសេស​ (​មាន​ករណី​លើកលែង​ខ្លះ)។ ចំណែក​ផល​ប្រយោជន៍​ដែល​ទទួល​បាន​ក្រោយ​ពេល​ធ្វើតេស្ដ​ជាប់​ ​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ក្នុង​រយៈ​ពេល ៣ ដំបូង។ ​ចប់​ ៣ ខែ​នេះ​គ្រូ​បង្វឹក នឹង​សិក្សា​សិស្ស​​នោះ​ឡើង​វិញ ប្រសិន​បើ​បន្ត​គោរព​តាម​លក្ខខ័ណ្ឌ​ទាំង​អស់ និង​មាន​លក្ខខ័ណ្ឌ​គ្រប់​គ្រាន់​អាច​បញ្ចូល​​ជា​មន្រ្តី​បាន នឹង​ដាក់​ចូល​ជា​មន្រ្តី​ប៉ូលិស​តែ​ម្ដង។

​បច្ចុប្បន្ន​ក្លឹប​បាល់ទះ​ក្រសួង​មហាផ្ទៃ​មាន​សិស្ស​កំពុង​ហ្វឹកហាត់​ចំនួន ១៣ នាក់ ។ ការ​ហ្វឹកហាត់​​គឺ​ចំនួន ២​​ លើក​ក្នុង​មួយ​ថ្ងៃ ព្រឹក និង ល្ងាច នៅ​ក្លឹប​បាល់ទះ​ក្រសួង​មហាផ្ទៃ ជិត​កន្លែង​ធ្វើ​លិខិត​ឆ្លង​ដែន ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់