• 2020-08-03 10:58:09
  • ព័ត៌មាន

ជាង ១៥០​ឆ្នាំ​ហើយ មាន​តែ​ក្លឹប ២ទេ ដែល​ឈ្នះ FA Cup លើស​ពី ១០ដង

  • 2020-08-03 10:58:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្របខ័ណ្ឌ​ពាន​ក្នុង​ស្រុក​របស់​បាល់ទាត់​ប្រទេស​អង់គ្លេស FA Cup បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ១៨៧១​មក​ម្ល៉េះ ដែល​មក​ទល់​នឹង​ពេល​នេះ​មាន​អាយុ​ជិត ១៥០ឆ្នាំ​ហើយ។ យ៉ាងណាក៏ដោយ ក្នុង​ប្រវត្តិសាស្ត្រ​ច្រើន​ជាង​មួយ​សតវត្ស​នេះ​ មាន​ក្លឹប​ចំនួន ២ប៉ុណ្ណោះ ដែល​ឈ្នះ​លើស​ពី​ ១០ដង។

ក្លឹប​ទាំង​ពីរ​នោះ​គឺ Arsenal និង​ក្លឹប Manchester United។

Arsenal ជា​ក្លឹប​ជោគជ័យ​ជាង​គេ​ក្នុង​ក្របខ័ណ្ឌ FA Cup។ តាំង​ពី​ពាន​នេះ​បង្កើត​មក​ក្លឹប​ដែល​មាន​មូលដ្ឋាន​នៅ​រាជធានី​ឡុងដុង​នេះ បាន​ឈ្នះ​ចំនួន ១៤ដង ដោយ​ឈ្នះ​លើក​ដំបូង​នៅ​ឆ្នាំ១៩៣០ ហើយ​ឈ្នះ​លើក​ចុង​ក្រោយ​នៅ​ឆ្នាំ២០២០ កាល​ពី​ពេល​ថ្មីៗ​នេះ​។

រីឯ​ក្លឹប Manchester United វិញ ជា​ក្លឹប​ជោគជ័យ​បន្ទាប់​ពី Arsenal ក្នុង​ក្របខ័ណ្ឌ​ពាន​ក្នុង​ស្រុក​នេះ។ ក្លឹប​ដែល​មាន​រហស្សនាម​បិសាច​ក្រហម​ឈ្នះ​សរុប ១២ដង ដែល​ឈ្នះ​លើក​ដំបូង​នៅ​ឆ្នាំ១៩០៩ ហើយ​ឈ្នះ​លើក​ចុង​ក្រោយ​នៅ​ឆ្នាំ២០១៦៕

ប្រភព៖ FA Cup

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់