• 2020-08-03 07:07:11
  • បាល់ទះ

វ៉ៃ​នៅ​ ឥណ្ឌូណេស៊ី​ ល្អ​យ៉ាង​នេះ​ទើប​ គួន ម៉ុម ​​ឥឡូវ​ឡើង​​សម្បើម​ណាស់

  • 2020-08-03 07:07:11
  • ចំនួនមតិ 109 | ចំនួនចែករំលែក 345

ចន្លោះមិនឃើញ

​គួន ម៉ុម បាន​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប JAKARTA GARUDA របស់​ឥណ្ឌូណេស៊ី​​​រយៈ​ពេល​​ចំនួន ៣ ខែ​កាល​ពី​ពេល​​កន្លង​ទៅ​​។ បច្ចុប្បន្ន​គេ​បាន​ត្រឡប់​មក​លេង​ឲ្យ​ក្លឹប​វិសាខា​របស់​កម្ពុជា​វិញ​ហើយ និង​កំពុង​បង្ហាញ​សមត្ថភាព​លេចធ្លោ​​គួរឲ្យ​​ចាប់​អារម្មណ៍​។ ​

គួន ម៉ុម (កាល​លេ​ង​នៅ​ឥណ្ឌូណេស៊ី)

​មុន​ពេល​ក្លឹប​បាល់ទះ​ខាង​លើ​សម្រេច​ទិញ គួន ម៉ុម ទៅ​លេង​នៅ​​​ទី​នោះ កីឡាករ​បាល់ទះ​កម្ពុជា​រូប​នេះ​ ​បាន​បង្ហាញ​សមត្ថភាព​លេចធ្លោ​ក្នុង​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​​​នា​​ព្រឹត្តិការណ៍​ស៊ីហ្គេម ២០១៩ កាល​នៅ​ហ្វីលីពីន។

អាច​និយាយ​បាន​ថា ដោយ​សារ​មើល​ឃើញ​សមត្ថភាព​របស់ គួន​ ម៉ុម​​ នៅ​ព្រឹត្តិការណ៍​ខាង​លើ​ ទើប​ធ្វើ​ឲ្យ​ក្លឹប JAKARTA GARUDA ចាប់​អារម្មណ៍​ទិញ​យក​ទៅ។ សម្រាប់​វីដេអូ​ខាង​ក្រោម​នឹង​បង្ហាញ​ពី​បច្ចេកទេស​របស់ គួន​ ម៉ុម ​ដែល​បង្ហាញ​ខ្លួន​ក្នុង​លីគ​ឥណ្ឌូណេស៊ី​៖

​​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់