• 2020-07-31 13:36:46
  • បាល់ទាត់

ប្រភព​ជិត​ស្និទ្ធ​មួយ​ថា​ មក​ទល់​នឹង​ពេល​នេះ​ មិន​មាន​ក្លឹប​ណា​មួយ​ចែចូវ​ Kai ជា​ផ្លូវ​ការ​នោះ​ទេ​

  • 2020-07-31 13:36:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយក​កីឡាករ​របស់​ក្លឹប​ Bayer Leverkusen លោក​ Simon Rolfes បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ មក​ទល់​នឹង​ពេល​នេះ​មិន​ទាន់​មាន​ក្លឹប​ណា​មួយ​ ទាក់​ទង​ចង់​នាំ ​ខ្សែ​បម្រើ​ Kai Havertz ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ​។

លោក​ Simon បាន​និយាយ​ថា​៖" មក​ទល់​នឹង​ពេល​នេះ​ពួក​យើង​អត់​ទាន់​ មាន​ក្លឹប​ណា​ទាក់ទង​ចង់​នាំ​ Kai ទៅ​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ​។ យើង​ដឹង​ថា​មាន​ក្លឹប​ជា​ច្រើន​ចាប់​អារម្មណ៍​ តែ​អត់​ទាន់​មាន​នរណា​មួយ​មក​ជា​ផ្លូវ​ការ​ទេ​។ "

លោក​បាន​បន្ត​ថា​៖" យើង​ធ្លាប់​និយាយ​គ្នា​ ប៉ុន្មាន​ដង​ដែរ​ថា​ ពួក​យើង​នឹង​បញ្ចប់​រដូវ​កាល​ជា​មួយ​ក្រុម​យើង​ទាំង​អស់​គ្នា​ រួម​ទាំង​ Kai ដែរ​។ ឥឡូវ​អញ្ចឹង​មែន​ហើយ​មើល​ទៅ​។ "

គួរ​បញ្ជាក់​ផង​ដែរ​ថា​ មាន​ពាក្យ​ចចាមអារ៉ាម​មួយ​ថា​ Kai ចង់​ឲ្យ​ក្លឹប​ខ្លួន​ព្រម​នឹង​ Chelsea ក្នុង​តម្លៃ​ខ្លួន​ជាង​ ៨២​លាន​ដុល្លារ​ ដើម្បី​ឲ្យ​គេ​បាន​ទៅ​លេង​ក្នុង​ប្រកួត​ UEFA Europa League តទល់​នឹង​ក្លឹប​ Rager នៅ​អាទិត្យ​ក្រោយ​នេះ​៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់