• 2020-07-31 07:42:44
  • បាល់ទាត់

​សម្បូរ​ទៅ​ដោយ​យុវជន​មែន តែ​​ខេត្ត​ព្រៃវែង​មាន​ឆន្ទៈ​មិន​ធម្មតា​

  • 2020-07-31 07:42:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្រោយ​ការ​ចាប់​គូរ​ប្រកួត​ដំណាក់​កាល​​ផ្ដាច់​ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​ Hun Sen Cup លើក​ទី​១៤ ​​កាល​ម៉ោង ១១​ ​ព្រឹក​ថ្ងៃ​៣១ ខែ​កក្កដា ឆ្នាំ២០២០ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ ក្រុម​បាល់ទាត់​ខេត្ត​ព្រៃវែង នឹង​ត្រូវ​ប៉ះ​ក្រុម​បាល់​ទាត់ អង្គរ Tiger។

ពាន​រង្វាន់ Hun Sen Cup 2020 ថ្នាក់​ជាតិ​

​​ក្នុង​ឱកាស​ចាប់​គូរ​ប្រកួត​​នោះ​ដែរ​លោក ទេស វិសាល អគ្គលេខាធិការ​រង​នៃ​ក្រុម​បាល់ទាត់​ខេត្ត​ព្រៃវែង​បាន​ឲ្យ​ដឹង​ថា ក្រុម​របស់​លោក​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​ប្រកួត​គឺ​ធ្វើ​យ៉ាងណា​ត្រូវ​តែ​ប្រឹងប្រែង​យក​ឈ្នះ​ការ​ប្រកួត​នេះ​ឲ្យ​បាន។ ជា​ការ​ពិត​ក្រុម​របស់​លោក​ពិត​ជា​សម្បូរ​ទៅ​ដោយ​យុវជន ​និង​មាន​បទ​ពិសោធ​​ស្ទើរ ប៉ុន្តែ​យ៉ាង​ណា​ក្រុម​របស់​លោក​បាន​ត្រៀម​ខ្លួន​យ៉ាង​ល្អ​ឥតខ្ចោះ​​ក្នុង​ការ​លេង​តទល់​​ ​ក្រុម​ធំ​ៗ​ដូច​ជា​ Tiger ជាដើម​។

​លោក​បន្ថែម​ថា ​ក្រុម​បាល់ទាត់​ខេត្ត​ព្រៃវែង​​ទទួល​បាន​ការ​គាំទ្រ​ខ្លាំងក្លា​​ពី​ថ្នាក់​ដឹក​នាំ​ខេត្ត​ ដូច្នេះ​ទាំង​កីឡាករ និង​គ្រូ​​បង្វឹក​បាន​ប្ដេជ្ញាចិត្ត​ទាំង​អស់​គ្នា នឹង​ប្រឹងប្រែង​ឲ្យ​អស់​ពី​កម្លាំង​កាយ​ចិត្ត​ ​​ស្វែង​រក​លទ្ធផល​ល្អ​ណា​មួយ​ជូន​ថ្នាក់​ដឹក​នាំ។ យ៉ាងណា​ក្ដី​លោក​​ក៏​មើល​​ឃើញ​ដែរ​​ថា Tiger មាន​កីឡាករ​ល្អៗ​ច្រើន អ្វី​ដែល​ពិសេស​ក្រុម​នេះ​​បង្ហាញ​ទម្រង់​លេង​ក្នុង​លីគ​កំពូល​បាន​ល្អ​ទៀត​ផង។

​សូម​បញ្ជាក់​ថា ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​ខាង​លើ​ នឹង​ចាប់​ផ្ដើម​ការ​ប្រកួត​ជើង​ទី​១ ​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០២០ នៅ​ទឹក​ដី​ខេត្ត​សៀមរាប។ ចំណែក​ជើង​ទី​២ នឹ​ង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២០ ខែ​សីហា នៅ​ទឹក​ដី​ខេត្ត​ព្រៃវែង៕ ​​

ព្រៃវែង លើក​ពាន Hun Sen Cup ថ្នាក់​ខេត្ត​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់