• 2020-07-31 10:56:03
  • បាល់ទាត់

រយៈពេល ៥ឆ្នាំ​ចុង​ក្រោយ លីគ​កំពូល​ៗ​អឺរ៉ុប ២ មាន​ជើងឯក​តែ​មួយ​ក្លឹប​ប៉ុណ្ណោះ

  • 2020-07-31 10:56:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

ក្នុង​រយៈពេល ៥ឆ្នាំ​ចុង​ក្រោយ​នេះ ក្នុង​ចំណោម​លីគ​កំពូល​អឺរ៉ុប​ទាំង ៥ មាន​លីគ​ចំនួន ២ ដែល​មាន​ជើងឯក​លីគ​តែ​មួយ​ក្លឹប​ប៉ុណ្ណោះ។ លីគ​ទាំង ២នោះ​គឺ ក្របខ័ណ្ឌ Serie A និង​ក្របខ័ណ្ឌ Bundesliga។

ចាប់​តាំង​ពី​ឆ្នាំ២០១៦​មក ពាន​Serie A ត្រូវ​បាន​កាន់កាប់​ដោយ​ក្លឹប Juventus ខណៈ​ពាន​លីគ​កំពូល​អាល្លឺម៉ង់​វិញ​កាន់កាប់​ដោយ​ក្លឹប Bayern Munich។

ចំណែក​ឯ​លីគ​បារាំង​វិញ​ក៏​ស្រដៀង​នឹង​លីគ​អាល្លឺម៉ង់ និង​អ៊ីតាលី ដោយ​ ៥ចុង​ឆ្នាំ​នេះ​មាន​ក្លឹប​តែ ២ទេ ដែល​ឈ្នះ​ពាន​លីគ​គឺ​ក្លឹប Paris Saint-Germain និង​ក្លឹប Monaco តែ​ខាង​ Monaco ឈ្នះ​តែ​ម្ដង​ទេ​គឺ​នៅ​ឆ្នាំ២០១៧។

រី​ឯ​ La Liga ឯណេះ​វិញ​ដូច​នឹង Ligue 1 ដែរ ដោយ​មាន​ក្លឹប​តែ​ ២ទេ​ដណ្ដើម​ពាន​គ្នា​ទៅ​វិញ​ទៅ​មក។ ក្លឹប​ទាំង​ពីរ​នោះ​គឺ Barcelona និង​ Real Madrid។ ក្រឡេក​មក​មើល​ Premier League វិញ មាន​ក្លឹប​ដល់​ទៅ ៣ ដែល​ឈ្នះ​ពាន​លីគ​កំពូល​ រយៈពេល ៥ឆ្នាំ​ចុង​ក្រោយ។ ក្លឹប​ទាំង​នោះ​គឺ Chelsea ក្លឹប Manchester City និង​ក្លឹប Liverpool៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់