• 2020-07-29 12:51:26
  • បាល់ទាត់

ល្ហិចល្ហៀង​ថា​ Inter ចង់​ទិញ​ Sanchez ដាច់​ពី​ Man Utd

  • 2020-07-29 12:51:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Inter Milan មាន​បំណង​ចង់​ទិញ​ដាច់​ខ្សែ​ប្រយុទ្ធ​ Alexis Sanchez ពី​ក្លឹប​ Manchester United នៅ​រដូវ​កាល​ក្រោយ​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ BBC ។

ទោះ​បី​ជា​ Sanchez ចូល​រួម​លេង​បាន​ ២៨​ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​តែ​ ៤គ្រាប់​ក៏​ Inter នៅ​តែចាប់​អារម្មណ៍​លើ​សមត្ថភាព​គេ​ដែរ​។

កីឡាករ​វ័យ​ ៣១​ឆ្នាំ​នេះ​ បាន​មក​លេង​ឲ្យ​ Inter តាំង​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា​ ឆ្នាំ​២០១៩​កន្លង​មក​ក្នុង​ក្របខ័ណ្ឌ​ខ្ចី​ជើង​ និង​ចប់​កុង​ត្រា​ក្នុង​ឆ្នាំ​ ២០២២។

យ៉ាង​ណា​មិញ​ នៅ​ក្នុង​ពេល​នេះ​មិន​ទាន់​មាន​ការ​សម្រេច​ជា​ផ្លូវ​ការ​ណា​មួយ​ពី​ក្លឹប​ទាំង​២​ មក​លើ​ Sanchez នៅ​ឡើយ​ទេ​៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់