• 2020-07-28 05:02:31
  • បាល់ទាត់

Khmer United A៖​ យើង​ស៊ី​បាន​ច្រើន​គ្រាប់​ ១៧-១​ នេះ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​

  • 2020-07-28 05:02:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គ្រប់គ្រង​ក្រុម​បាល់ទាត់​ពាក់​កណ្ដាល​អាជីព​ Khmer United A​ ថា​ជ័យជម្នះ​លើស​លប់ ១៧-១​ លើ​ដៃគូ​កាល​ពី​ថ្ងៃ​សៅរ៍​ សប្ដាហ៍​ទី៧​ នេះ​គឺ​ប្រឹង​អស់​ពី​សមត្ថភាព​ និង​រក​គ្រាប់​បាល់​តាម​អ្វី​ដែល​ក្រុម​អាច​ធ្វើ​បាន​មិន​បន្ធូរ​នោះ​ទេ។​

ទិដ្ឋភាពប្រកួត​កាលពីថ្ងៃសៅរ៍

លោក​ ឈូស​ វណ្ណឌី​ អ្នកចាត់ការក្រុម​បាល់ទាត់​ Khmer United A​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប្រកួត​សប្ដាហ៍​ទី៧​ នៃ​ពាន​រង្វាន់​ KW Cambodia League​ នេះ​គឺ​មិន​មាន​ការ​បន្ធូរដៃ​ ឬ​បើក​ឲ្យ​គ្នា​ស៊ុត​តាម​ចិត្ត​នោះ​ទេ​ ពោល​ប្រឹងប្រែង​រៀង​ខ្លួន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។​

ការ​ស៊ុត​បញ្ចូល​សំណាញ់​ទី​បាន​រហូត​ដល់​ ១៧​គ្រាប់​ នេះ​គឺ​កូន​ក្រុម​របស់​លោក​ព្យាយាម​រក​គ្រាប់​បាល់​ឲ្យ​បាន​ច្រើន​ដើម្បី​ប្រជែង​យក​ស្បែក​ជើង​មាស​ ឬ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​នៅ​ពេល​បញ្ចប់​រដូវ​កាល​ ២០២០​ នេះ។​ មួយ​វិញ​ទៀត​ Khmer United​ B​ បើ​ទោះ​ជា​ដឹង​ថា​ក្រុម​របស់​លោក​ល្អ​យ៉ាង​ណា​ក្ដី​ នៅ​តែ​ប្រើ​យុទ្ធសាស្ត្រ​វ៉ៃ​សម្រុក​ខ្លាំង​ដដែល​ខណៈ​ខ្សែបម្រើ​ស្លាប​ និង​តំបន់​ការពារ​របស់​ខ្លួន​ខ្សោយ​ក៏​ដោយ​ ជា​ហេតុ​ទើប​របូត​គ្រាប់​បាល់​ច្រើន​បែប​នេះ។​

Khmer United A (អាវលឿង)

តំណាង​ក្រុម​ Khmer United A​ ក៏​សំណូមពរ​ដល់​ក្រុម​ដែល​ចូលរួម​ប្រកួត​ទាំង​អស់​រាល់​ចុង​សប្ដាហ៍​គឺ​ត្រូវ​មើល​កីឡាករ​របស់​ខ្លួន​កុំ​ឲ្យ​ភ្លេច​រក្សា​អនាម័យ​ដូច​ជា​ពាក់​ម៉ាស់​ការពារ​ពេល​មុន​ចូល​ទីលាន​ប្រកួត​ ឧស្សាហ៍​លាងដៃ​សំអាត​មេរោគ​ និង​នៅ​ឃ្លាត​ឲ្យ​ឆ្ងាយ​ពី​គ្នា​បន្តិច​ផង​ដែរ។​

Khmer United A (អាវលឿង)

រំលឹក​ដែរ​ថា​ ការ​ប្រកួត​សន្សំ​ពិន្ទុ​ពាន​រង្វាន់​បាល់ទាត់​ពាក់​កណ្ដាល​អាជីព​ KW Cambodia League​ 2020​ បាន​បញ្ចប់​ការ​ប្រកួត​សប្ដាហ៍​ទី៧​ របស់​ខ្លួន​រួច​ហើយ។​ ក្នុង​នោះ​ក្រុម​លេខ១​ កំពូល​តារាង​នៅ​តែ​ TN Kandal FC​ មាន​ ២១​ពិន្ទុ​ និង​ប្រកួត​បាន​៧ដង។​ ចំណែក​ Khmer United A​ ប្រកួត​ចុង​ក្រោយ​សប្ដាហ៍​ទី៧​ របស់​ខ្លួន​នោះ​គឺ​ឈ្នះ​ Khmer United B​ ដោយ​លទ្ធផល​ ១៧-១ ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់