• 2020-07-24 13:22:03
  • ព័ត៌មាន

អាវ Leicester Cityឆ្នាំ​ថ្មី សុទ្ធ​តែ​សម្ពោធ​ដោយ​នាយករដ្ឋមន្ត្រី​ថៃ

  • 2020-07-24 13:22:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈុត​ Leicester City សម្រាប់​រដូវ​កាល​ឆ្នាំ២០២០/២១ ដែល​មាន​ភ្ជាប់​ជាមួយ​ពាក្យ​ស្លោក "ប្រទេស​ថៃ​ញញឹម​ជាមួយ​អ្នក – Thailand Smiles with You" ត្រូវ​បាន​ចូល​រួម​សម្ពោធ​ដោយ​ឥស្សរជន​សំខាន់​ៗ​របស់​ប្រទេស​ថៃ ដោយ​ក្នុង​នោះ​មាន​លោក​នាយករដ្ឋមន្ត្រី​ប្រាយុទ្ធ​ ចាន់​អូចា ផង​ដែរ។

វត្តមាន​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ថៃ​រូប​នេះ​គឺ​ដោយសារ​តែ​ ការ​សម្ពោធ​យុទ្ធនាការ "ប្រទេស​ថៃ​ញញឹម​ជាមួយ​អ្នក" ដែល​ជា​យុទ្ធនាការ​ដើម្បី​លើក​ទឹកចិត្ត​សហគមន៍​អន្តរជាតិ​ឲ្យ​ជម្នះ​នឹង​ជំងឺ​កូវីដ-១៩។

ក្រៅ​ពី​នេះ​អាវ​ Leicester ចំនួន ១ម៉ឺន​អាវ នឹង​ដាក់​លក់​នៅ​ថៃ​ក្នុង​តម្លៃ​ ២,៥០០បាត ហើយ​ទឹកប្រាក់​ទាំង​នោះ​នឹង​យក​ទៅ​ទ្រទ្រង់​ដល់​ការ​ស្រាវជ្រាវ​រក​វ៉ាក់សាំង​ប្រឆាំង​នឹង​កូវីដ-១៩​នៅ​ថៃ។

លោក​នាយករដ្ឋមន្ត្រី​ប្រាយុទ្ធ បាន​សង្ឃឹម​ថា​គម្រោង​នេះ​នឹង​អាច​ជួយ​ស្ដារ​វិស័យ​ទេសចរណ៍​នៅ​ថៃ ដោយ​ទាក់ទាញ​ភ្ញៀវ​បរទេស​តាម​រយៈ​ការ​ទស្សនា​ការ​ប្រកួត​របស់ Leicester City នៅ​ក្របខ័ណ្ឌ Premier League។

ប្រធាន​ក្លឹប​ Leicester City បាន​បង្ហើប​ថា ពាក្យ​ស្លោក​ "ប្រទេស​ថៃ​ញញឹម​ជាមួយ​អ្នក" នឹង​ភា្ជប់​ជាមួយ​អាវ​ក្លឹប​នេះ​នៅ​ពេញ​រដូវ​កាល​ក្រោយ។

គួរ​បញ្ជាក់​ផង​ដែរ​ថា គម្រោង​ "ប្រទេស​ថៃ​ញញឹម​ជាមួយ​អ្នក" ជា​គំនិត​ផ្ដួច​ផ្ដើម​ដោយ ក្រសួង​ទេសចរណ៍​ថៃ និង​ក្រុមហ៊ុន King Power ដែល​ជា​ក្រុមហ៊ុន​ឧបត្ថម្ភ​របស់​ក្លឹប Leicester៕

ប្រភព៖ អង្គភាព​សារព័ត៌មាន​ថៃ

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់