• 2020-07-23 11:17:55
  • ព័ត៌មាន

កីឡាករ​បាល់ទាត់​ខ្មែរ​ ២រូប បាន​ចូល​រួម​ថត​ស្ប៉ត​ផ្សព្វផ្សាយ​របស់​អាស៊ាន

  • 2020-07-23 11:17:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​បាល់ទាត់​ខ្មែរ​ ២រូប​គឺ ខ្សែ​ប្រយុទ្ធ​ក្លឹប​បឹងកេត និង​ក្រុម​ជម្រើស​ជាតិ​បុរស​កម្ពុជា​កីឡាករ សៀង ចន្ធា និង​កីឡាការនី​ក្លឹប​ភ្នំពេញ​ក្រោន និង​ក្រុម​ជម្រើស​ជាតិ​នារី​កម្ពុជា​ បាន ជាវៃ បាន​ចូល​រួម​ក្នុង​វីដេអូ​គម្រោង #Beactive ដែល​ជា​វីដេអូ​សហការ​ផលិត​ដោយ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា អាស៊ាន អង្គការ​សុខភាព​ពិភពលោក WHO និង​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA។

វីដេអូ​នេះ​មាន​រយៈពេល ១.៣០នាទី​ និង​និយាយ​ជា​ភាសា​ខ្មែរ ដោយ​អំពាវនាវ​ឲ្យ​មាន​ភាព​សកម្ម​អំឡុង​ជំងឺ​រាតត្បាត​សកល​កូវីដ-១៩ តាម​រយៈ​ការ​ហាត់ប្រាណ​៕

ខាង​ក្រោម​នេះ​ជា​វីដេអូ៖

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់