- 2020-07-23 07:16:41
- បាល់ទាត់
MCL៖ ប៊ុនហៀង និងសុខផេង កីឡាករខ្មែររកគ្រាប់បានច្រើនជាងគេគិតត្រឹមសប្ដាហ៍ទី៨
- 2020-07-23 07:16:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
MCL៖ ប៊ុនហៀង និងសុខផេង កីឡាករខ្មែររកគ្រាប់បានច្រើនជាងគេគិតត្រឹមសប្ដាហ៍ទី៨
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ រឹង ប៊ុនហៀង និង កែវ សុខផេង របស់ក្លឹបបាល់ទាត់វិសាខា បានក្លាយជាកីឡាករខ្មែររកបានគ្រាប់បាល់ច្រើនជាងគេបំផុតលំដាប់ទី១ និងទី២ ពោលគឺ ៧ និង ៥គ្រាប់ គិតត្រឹមសប្ដាហ៍ទី៨ នៃការប្រកួតក្របខ័ណ្ឌលីគកំពូលកម្ពុជាឆ្នាំ ២០២០។
ជុំវិញការរកគ្រាប់បាល់បានច្រើនជាងគេនេះ រឹង ប៊ុនហៀង ធ្លាប់បានឱ្យដឹងថា រូបគេផ្លាស់ពីក្លឹបសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ ទៅក្លឹបវិសាខាដើមឆ្នាំ២០២០ គឺដើម្បិីប្រកួតប្រជែង ហើយសង្ឃឹមថាគេនឹងអាចរកគ្រាប់បន្ថែមទៀត និងអាចជួយក្លឹបឱ្យទទួលបានផ្លែផ្កាល្អតាមដែលអាចធ្វើបាន។
អតីតកីឡាករបៀលប្រាយយូណាយធីត បានឱ្យដឹងតាមរយៈ CNCC ថា ៖«បាទបងដូចខ្ញុំបានប្រាប់ពីដំបូងមុនមកវិសាខា ទៅកាន់សារព័ត៌មានមួយចំនួនថាខ្ញុំមកទីនេះដើម្បីប្រកួតប្រជែង។ ចំពោះខ្ញុំនឹងរកគ្រាប់បាល់ឲ្យបានច្រើនជាងនេះទៀតបង»។
ចំណែកខ្សែប្រយុទ្ធដ៏មានប្រជាប្រិយភាព កែវ សុខផេង រកបាន៥គ្រាប់ ជាកីឡាករខ្មែររកគ្រាប់បាល់បានច្រើនលំដាប់ទីពីរ។
ចាំមើលថាតើ ពេលវិសាខាប្រកួតជាមួយអាស៊ីអឺរ៉ុបយូណាយធីត នាថ្ងៃសៅរ៍ ទី២៥ ខែកក្ដដា ឆ្នាំ២០២០ខាងមុខ ពួកគេអាចរកគ្រាប់បាល់បានទៀតដែរឬទេ?